Paroles

អូនអើយ! អូនមកជិះទូកលេង ជិះទូកលេងជាមួយនឹងបង អូនអើយ! អូនមកជិះទូកលេង ជិះទូកលេងជាមួយនឹងបង មើលចុះផ្កាឈូករីករហង់ គួរឱ្យចង់កាច់លេង អូនអើយ! អូនមកជិះទូកលេង ជិះទូកលេងជាមួយនឹងបង អូនអើយ! អូនមកជិះទូកលេង ជិះទូកលេងជាមួយនឹងបង មើលចុះផ្កាឈូករីករហង់ គួរឱ្យចង់កាច់លេង មើលនុះមច្ឆាហែលផ្កាប់ផ្ងារ នៅក្នុងទឹកថ្លាឈ្វេង ស្រកាផ្លេកភ្លឺចាំងចិញ្ចែង គួរចាប់លេងកែកម្សាន្ត បងប្រឹងអុំទូកឱ្យស្រីជិះ ដៃស្ទើររលេះទៅហើយកល្យាណ បងប្រឹងអុំទូកឱ្យស្រីជិះ ដៃស្ទើររលេះទៅហើយកល្យាណ តែសុខចិត្តទ្រាំឱ្យតែបាន ឱ្យតែបានមកជិះនឹងបង មើលនុះមច្ឆាហែលផ្កាប់ផ្ងារ នៅក្នុងទឹកថ្លាឈ្វេង ស្រកាផ្លេកភ្លឺចាំងចិញ្ចែង គួរចាប់លេងកែកម្សាន្ត បងប្រឹងអុំទូកឱ្យស្រីជិះ ដៃស្ទើររលេះទៅហើយកល្យាណ បងប្រឹងអុំទូកឱ្យស្រីជិះ ដៃស្ទើររលេះទៅហើយកល្យាណ តែសុខចិត្តទ្រាំឱ្យតែបាន ឱ្យតែបានមកជិះនឹងបង ឱ្យតែបានមកជិះនឹងបង ឱ្យតែបានមកជិះនឹងបង
Writer(s): Sinn Sisamouth, Voy Ho, Svay Sam Eua, Mer Bun, Has Salan Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out