Titres les plus populaires de Sinn Sisamouth
Crédits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Norodom Sihanouk
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Paroles
រកស្មានមិនត្រូវ ជម្រៅចិត្តមនុស្ស
មើលមិនធ្លុះ មិនច្បាស់មិនយល់ រែងខ្វល់ឱរ៉ា
មិនដឹងជាចិត្តគេរិះរេ សាវា
ប៉ុនប៉ងប្រាថ្នា ស្រវារកទ្រនុំថ្មី
ឫមួយរូបខ្ញុំ មិនសមនឹងអ្នក
ទើបលែងស្ម័គ្រ បែរទៅរួមរក្ស័ នឹងសង្សារស្រី
ឫចិត្តគេចេះថ្នមបំពេរ ស្រីថ្លៃ
ឱ្យភ្លេចគ្រាក្រក្រី អនុស្សាវរិយ៍ ស្រីហើយនិងបង
ស្តាយចិត្តដែលខំ សន្សំរក្សា
ថ្នាក់ថ្នមស្នេហា ពុំឱ្យមានហ្មង
ស្តាយចិត្តរៀមស្មោះ ចំពោះនួនល្អង
ឥឡូវប្រែខ្នង ចោលបងឯកា
បើមិនមែនគូរ ថាត្រូវតែឃ្លាត
លែងហ៊ានបៀត ខ្មាសអស់ផៅញាតិគេនិន្ទាថា
បើនៅរស់ក៏ខ្មាសអស់ ទេវតា
ខ្ញុំសូមផ្តែផ្តាំថា លាហើយស្នេហា ស្នេហាជាតិនេះ
ស្តាយចិត្តដែលខំ សន្សំរក្សា
ថ្នាក់ថ្នមស្នេហា ពុំឱ្យមានហ្មង
ស្តាយចិត្តរៀមស្មោះ ចំពោះនួនល្អង
ឥឡូវប្រែខ្នង ចោលបងឯកា
បើមិនមែនគូរ ថាត្រូវតែឃ្លាត
លែងហ៊ានបៀត ខ្មាសអស់ផៅញាតិគេនិន្ទាថា
បើនៅរស់ក៏ខ្មាសអស់ ទេវតា
ខ្ញុំសូមផ្តែផ្តាំថា លាហើយស្នេហា ស្នេហាជាតិនេះ
Lyrics powered by www.musixmatch.com