Paroles
អវសានជីវិតនៃរូបខ្ញុំ
កុំសើចកុំយំ
កុំជេរផ្ដោះផ្ដង
កុំបន្ទោសស្រី
អភ័យឱ្យផង
ក្នុងជាតិនេះម្ដង
ធ្វើម្ដេចវាសនា
ភពខ្មៅកខ្វក់
ក្នុងរឿងជីវិត
ស្លាប់កាយទៅពិត
តែចិត្តនៅថា
ទន្ទេញជួបគ្នា
ក្នុងគុកស្នេហា
ទោះមនុស្សដៀលថា
អប្រិយជីវិត
ស្លាប់ទៅជាខ្មោច
អសោចទៅហើយ
ស្នេហ៍នៅតែឆ្លើយ
ទាំងទោសឧក្រិដ្ឋ
ថានៅតែស្មោះ
នៅជួបគ្នាពិត
ជួបកាយជួបចិត្ត
ជួបស្នេហ៍ភក្ដី
រួមរស់ក៏ស្នេហ៍
មិនបានជួបជិត
រនាំងឃាំងចិត្ត
ស្នេហ៍អូននិងថ្លៃ
ព្រលឹងអូនចាំ
ជួបបងជាតិថ្មី
នៅថែភក្ដី
ជូនថ្លៃជានិច្ច
អូនស៊ូស្លាប់ចុះ
ស្លាប់ព្រោះស្នេហ៍ស្មោះ
ព្រលឹងអូនហោះ
កោះហៅជីវិត
ដង្ហែរព្រលឹង
បងទៅជួបជិត
នឹងមាសស្នេហ៍ស្និទ្ធ
នៅជាតិមុខទៀត
នាំទាំងសម្បថ
ស្បថស្បែនឹងគ្នា
ទាំងអនុសារ
មុឺនសែនមិនឃ្លាត
កប់ទុកក្នុងផ្នូរ
ថ្ងូរហៅរកញតិ
លុបឈ្មោះឱ្យស្អាត
ពីបញ្ចីអាស្រូវ
លុបឈ្មោះឱ្យស្អាត
ពីបញ្ចីអាស្រូវ
Writer(s): Huoy Meas
Lyrics powered by www.musixmatch.com