Paroles

បងអឺយ! មើលមាត់ទន្លេ ឃើញសត្វរំពេហិចហើរត្រសង ឆៀងឆាបកៀងគូម្តងម្តង ដូចអូននិងបងសាសងជាមួយគ្នា ឱរាអូនសែនសប្បាយ បាននែបនិត្យកាយនឹងកែវជីវ៉ា ជាតិនេះអូនជួបវាសនា ព្រោះប្រុសជីវ៉ាស្នេហាអូនស្មោះ ប្រុសអឺយ! ញញឹមស្រស់ម៉្លេះ រូបឆោមយ៉ាងនេះមិនដែលឃើញសោះ មានវាសនាទើបជួបកែវស្រស់ បងអឺយ! ជឿចុះអូនស្មោះនឹងឆោមឆាយ ទឹកហូររសាត់បាត់ទៅ តែប្រុសពៅអូនមិនឃ្លាតឆ្ងាយ អូនចង់នៅនែបនិត្យកាយ អូនសែនរីករាយឥតណាយចិន្តា បងអឺយ! មើលមាត់ទន្លេ ឃើញសត្វរំពេហិចហើរត្រសង ឆៀងឆាបកៀងគូម្តងម្តង ដូចអូននិងបងសាសងជាមួយគ្នា ឱរាអូនសែនសប្បាយ បាននែបនិត្យកាយនឹងកែវជីវ៉ា ជាតិនេះអូនជួបវាសនា ព្រោះប្រុសជីវ៉ាស្នេហាអូនស្មោះ ប្រុសអឺយ! ញញឹមស្រស់ម៉្លេះ រូបឆោមយ៉ាងនេះមិនដែលឃើញសោះ មានវាសនាទើបជួបកែវស្រស់ បងអឺយ! ជឿចុះអូនស្មោះនឹងឆោមឆាយ ទឹកហូររសាត់បាត់ទៅ តែប្រុសពៅអូនមិនឃ្លាតឆ្ងាយ អូនចង់នៅនែបនិត្យកាយ អូនសែនរីករាយឥតណាយចិន្តា
Writer(s): Huoy Meas Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out