Paroles

សុរិយារៀបលិច បងធ្មិចសញ្ជឹងអើយ នឹកឆោមព្រលឹង ព្រោះចង់ផ្តេកផ្តិត មិនបានខ្លួនប្រាណ បានយល់តែចិត្ត បានត្រឹមលិខិត ចិត្តអន្ទះសា បងហុចសំបុត្រ ស្ទើរផុតដង្ហើមអើយ បេះដូងចាប់ផ្តើម សួរខ្លូនឯងថា បើគេមិនស្និត គួរគិតយ៉ាងណា ព្រោះអូនជាផ្កា ដុះក្នុងរបង សំបុត្របងមួយ ព្រួយក្នុងអារម្មណ៍ សេពមន្តសន្តំ សួរពាក្យឆ្លើយឆ្លង ពីតូចធ្វើគោ អូនជិះលើខ្នង នេះជាកម្រង ពន្លកស្នេហា សំបុត្រថ្ងៃនោះ ចាឈ្មោះអូនបងអើយ ពាក្យពេជន៍ចងក្រង លែបខាយវាចា បងលូនលន់តួ សូមទានមេត្តា សូមចិត្តបុប្ផា ប្រណីបងផង សំបុត្របងមួយ ព្រួយក្នុងអារម្មណ៍ សេពមន្តសន្តំ សួរពាក្យឆ្លើយឆ្លង ពីតូចធ្វើគោ អូនជិះលើខ្នង នេះជាកម្រង ពន្លកស្នេហា សំបុត្រថ្ងៃនោះ ចាឈ្មោះអូនបងអើយ ពាក្យពេជន៍ចងក្រង លែបខាយវាចា បងលូនលន់តួ សូមទានមេត្តា សូមចិត្តបុប្ផា ប្រណីបងផង
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out