Paroles

បើអូនបានបង អូនអ្ហើយកុំភ័យ បងជាកវី ចេះថ្នមបំពេរ ទៅណាមកណា ក៏មិនខ្មាសគេ អូនប៉ុណ្ណឹងដែរ មានអីត្រូវព្រួយ នៅជាមួយបង នួនល្អងកុំគិត ចិត្តបងស្មោះពិត ស្នេហ៍តែអូនមួយ ជួបគ្នា ថ្មីៗ រឿងអីត្រូវព្រួយ មានញាតិគេជួយ ការពាររាល់ថ្ងៃ ដើរលេងសប្បាយ ចាយវាយតាមចិត្ត អូនអ្ហើយកុំគិត ណាឆោមពិសី អូនជាបុប្ផា រីកនៅក្នុងដៃ បងជាកវី ដក់ផ្ទាប់ឱរ៉ា បងស្រលាញ់អូន ដូចក្បូននឹងទឹក រាល់ពេលល្ងាចព្រឹក នឹកឈ្មោះបុប្ផា បងយកឈ្មោះអូន លាក់ក្នុងចិន្តា ព្រោះខ្លាចបុប្ផា មានគេបេះបាន ដើរលេងសប្បាយ ចាយវាយតាមចិត្ត អូនអ្ហើយកុំគិត ណាឆោមពិសី អូនជាបុប្ផា រីកនៅក្នុងដៃ បងជាកវី ដក់ជាប់ឱរ៉ា បងស្រលាញ់អូន ដូចក្បូននឹងទឹក រាល់ពេលល្ងាចព្រឹក នឹកឈ្មោះបុប្ផា បងយកឈ្មោះអូន លាក់ក្នុងចិន្តា ព្រោះខ្លាចបុប្ផា មានគេបេះបាន
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out