Paroles

អង្គុញបោះទៅ ត្រូវកោយស្រីដាំ មើលមុខចំណាំ ចិត្តចាំជោះស្រី អង្គុញបោះទៅ ត្រូវកោយស្រីដាំ មើលមុខចំណាំ ចិត្តចាំជោះស្រី អង្គុញស្រីស្ងួន អូនដាំកើយបី បើបងឈ្នះស្រី សូមចាប់ជោះហើយ បោះត្រូវជើងរៀង ផ្ទៀងមើលឱ្យច្បាស់ បើវេនអូនឈ្នះ ប្រុសកុំកន្តើយ បោះត្រូវជើងរៀង ផ្ទៀងមើលឱ្យច្បាស់ បើវេនអូនឈ្នះ ប្រុសកុំកន្តើយ ត្រូវមេដំបូល គេចមិនរួចឡើយ ចាប់បានដៃហើយ ជោះឱ្យអស់ចិត្ត ជោះត្រឹមជង្គង់ បងឱ្យជោះបាន ជោះប្រាប់សន្តាន គូពីព្រេងព្រឹទ្ធ ជោះត្រឹមជង្គង់ បងឱ្យជោះបាន ជោះប្រាប់សន្តាន គូពីព្រេងព្រឹទ្ធ បើអូនបានជោះ ដូចបានស្គាល់ចិត្ត ចាំមួយជីវិត ចិត្តចាំជួបគ្នា បើបងជោះអូន កុំជោះខ្លាំងពេក ថ្នមទុកថ្ងៃស្អែក ណាស្រស់ពុំងា បើបងជោះអូន កុំជោះខ្លាំងពេក ថ្នមទុកថ្ងៃស្អែក ណាស្រស់ពុំងា ដល់ចូលឆ្នាំថ្មី រៀបការនឹងគ្នា ប្រាប់ដល់មីងមា ចូលដណ្តឹងអូន ជោះត្រឹមជង្គង់ បងឱ្យជោះបាន ជោះប្រាប់សន្តាន គូពីព្រេងព្រឹទ្ធ ជោះត្រឹមជង្គង់ បងឱ្យជោះបាន ជោះប្រាប់សន្តាន គូពីព្រេងព្រឹទ្ធ បើអូនបានជោះ ដូចបានស្គាល់ចិត្ត ចាំមួយជីវិត ចិត្តចាំជួបគ្នា បើបងជោះអូន កុំជោះខ្លាំងពេក ថ្នមទុកថ្ងៃស្អែក ណាស្រស់ពុំងា បើបងជោះអូន កុំជោះខ្លាំងពេក ថ្នមទុកថ្ងៃស្អែក ណាស្រស់ពុំងា ដល់ចូលឆ្នាំថ្មី រៀបការនឹងគ្នា ប្រាប់ដល់មីងមា ចូលដណ្តឹងអូន
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out