Titres les plus populaires de Sinn Sisamouth
Crédits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Voy Ho
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Paroles
ស្នេហ៍អូននិងបង ស្នេហ៍ចិត្តនិងចិត្ត
ម្តេចក៏គេគិត ជាប្រាក់ទៅវិញ
ដីកានាំខ្លូន ឱ្យឡើង សាលា
កាត់ទោស ស្នេហា
អាជ្ញាឱ្យបង់ សងជម្ងឺចិត្ត
បើគ្មានប្រាក់បង់ទេ ច្បាស់ជាជីវិត
ជាប់គុកឧក្រិដ្ឋ តាមសានក្រមហើយ
គេចោទថាបងចាប់ចង់ ក្មេងស្រី
នៅព្រហ្មចារីយ៍
មិនទាន់ពេញវ័យ ខុសច្បាប់មាត្រា
តែតាមការពិត យើងស្រលាញ់គ្នា
គឺគ្មានអ្នកណា ចាប់អ្នកណាទេ
ព្រួយណាស់ អូនអ្ហើយ
បងគ្មានអ្វី សងម្តាយអូនឡើយ
ពេលនេះហើយ ស្គាល់គុកស្នេហា
កូនក្នុងផ្ទៃអូន បើកើតមកមិនឃើញបិតា
តើជីវ៉ា ប្រាប់ថាម្តេចទៅ
គុកដាក់បងបាន តែប្រាណ
ទេស្រី តែចិត្តមេត្រី
នៅមានសេរី មិនបាត់បង់ឡើយ
យើងសុបិន្តរក គ្នាណាអូនអ្ហើយ
កុំភ្លេចបងឡើយ ណាគូកម្សត់
គុកដាក់បងបាន តែប្រាណ
ទេស្រី តែចិត្តមេត្រី
នៅមានសេរី មិនបាត់បង់ឡើយ
យើងសុបិន្តរក គ្នាណាអូនអ្ហើយ
កុំភ្លេចបងឡើយណាគូ កម្សត់
Writer(s): Voy Ho
Lyrics powered by www.musixmatch.com