Paroles

ថ្ងៃមុនយប់មុន អូនធ្លាប់តែសើចដាក់បង រត់លេងត្រសង កៀកកើយប្រឡែងគ្នា សប្បាយក្នុងសួន ក្រេបក្លិនគន្ធា ស្រណោះ វាចា ពោលពាក្យស្នេហ៍ស្នង ស្រណោះគ្រាមួយ អូនកើយគេងលើភ្លៅបង បងអង្អែលខ្នង អង្អែលឱ្យអូននាងគេង ពេលបានជួបមុខ ភ្លេចទុក្ខចំបែង ស្រណោះកន្លែង ធ្លាប់រួមស្នេហា ថ្ងៃមុនល្អហើយ ម្តេចឡើយចាំមានស្អែក ជួបហើយម្តេចចាំ បំបែកឱ្យខ្លោចផ្សារ ក្រៀមស្ងួតសួតថ្លើម ចំបែងឱរា ព្រះព្រហ្មលិខិត បំបែកសង្សារ ខ្ញុំលេង ជាល្បែង ស្រណោះក្លិនខ្លួន ក្លិនខ្លួនជាប់នៅ ស្រស់ៗ បងសែនស្រណោះ ស្រណោះស្ទើរឆ្កួតវង្វេង អូនស្លាប់ចោលបង ឱ្យរងចំបែង រស់នៅប្រឡែង តែក្តីសោកស្តាយ
Writer(s): Ouch Tong Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out