Paroles

រាត្រីស្ងាត់ ពពកផាត់បាំងព្រះចន្ទថ្លា បងទុក្ខា នឹកជីវាដែល ឃ្លាតទៅ អូនឃ្លាតឆ្ងាយ ទ្រូងខ្វល់ខ្វាយគេងចាំមើលផ្លូវ អូនទៅ ទុកបងនៅសែនរឭក ពេកក្រៃ រាត្រីអើយ ហេតុម្តេចឡើយក៏អាប់រស្មី ទ្រូងញ័រភ័យ ខ្លាចចិត្តស្រី មិនចងចាំ ពេល ឃ្លាតទៅ សូមស្រីពៅកុំ ភ្លេចបណ្តាំ ថាបងព្រួយ រង់ចាំនៅរង់ចាំ តែអូន រាត្រីអើយ ហេតុម្តេចឡើយ ក៏អាប់រស្មី ទ្រូងញ័រភ័យ ខ្លាចចិត្តស្រី មិនចងចាំ ពេលឃ្លាតទៅ សូមស្រីពៅកុំ ភ្លេចបណ្តាំ ថាបងព្រួយ រង់ចាំនៅរង់ចាំ តែអូន
Writer(s): Sinn Sisamouth, Musique Etrangere Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out