Titres les plus populaires de Sinn Sisamouth
Crédits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Uoy Heal
Texte
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Paroles
សម្លឹងអក្ខរា អូនថាលាហើយ
លាគ្មានពេលឆ្លើយ
សង្សារខ្ញុំអ្ហើយ លាទៅសាងផ្នួស
បួសជាដូនជី លាងបាបនរក
ដើម្បីទុកឈ្មោះ
ឱ្យល្អពីរោះ នៅក្នុងលោកា
ជ្រុលហើយអូនអ្ហើយ បងបានជាខុស
ទទួលកំហុស
ឈ្មោះថាជាប្រុស ក្បត់ចិត្តស្នេហា
សម្លឹងខ្ពស់ពេក បំភ្លេចបុប្ផា
ដែលជាសង្សារ
ធ្លាប់ថើបហត្ថា ប្រឡែងកើយភ្លៅ
សាងផ្នួស លាងកម្ម
អស់ស្នេហ៍ឈប់គិត
កសាងជីវិត បួសភ្នំសំពៅ
អូនទៅ រកធម៌ ដើម្បីជាផ្លូវ
ពៅអ្ហើយសូមនៅ ឱ្យបានសុខចុះ
មិនគួរសោះខ្ញុំ ព្រាត់មុំទាំងរស់
អូនទៅសាងផ្នួស
ព្រោះតែរូបបង បានប្រព្រឹត្តិខុស
ជាតិនេះមានកម្ម សូមពៅសន្ដោស
សូមជាតិក្រោយចុះ
ជួបគ្នាសាងឈ្មោះ រស់ជាគូស្នេហ៍
សម្លឹងអក្ខរា អូនថាលាហើយ
លាគ្មានពេលឆ្លើយ
សង្សារខ្ញុំអ្ហើយ លាទៅសាងផ្នួស
បួសជាដូនជី លាងបាបនរក
ដើម្បីទុកឈ្មោះ
ឱ្យល្អពីរោះ នៅក្នុងលោកា
ជ្រុលហើយអូនអ្ហើយ បងបានជាខុស
ទទួលកំហុស
ឈ្មោះថាជាប្រុស ក្បត់ចិត្តស្នេហា
សម្លឹងខ្ពស់ពេក បំភ្លេចបុប្ផា
ដែលជាសង្សារ
ធ្លាប់ថើបហត្ថា ប្រឡែងកើយភ្លៅ
សាងផ្នួស លាងកម្ម
អស់ស្នេហ៍ឈប់គិត
កសាងជីវិត បួសភ្នំសំពៅ
អូនទៅ រកធម៌ ដើម្បីជាផ្លូវ
ពៅអ្ហើយសូមនៅ ឱ្យបានសុខចុះ
មិនគួរសោះខ្ញុំ ព្រាត់មុំទាំងរស់
អូនទៅសាងផ្នួស
ព្រោះតែរូបបង បានប្រព្រឹត្តិខុស
ជាតិនេះមានកម្ម សូមពៅសន្ដោស
សូមជាតិក្រោយចុះ
ជួបគ្នាសាងឈ្មោះ រស់ជាគូស្នេហ៍
Writer(s): Uoy Heal
Lyrics powered by www.musixmatch.com