Paroles

ក្លិនផ្កាចន្ធូក្រអូបម្ល៉េះណា ក្រអូបលើសផ្កា នាដែនលោកិយ ដុះក្នុងឧទ្យានមានភ័ព្វប្រពៃ ផ្កាមាននិស្ស័យរាល់យប់ថ្ងៃ រំសាយក្លិនខ្លួនស្រីបង្អួតភូមរា ថ្ងៃនេះភូមរាប្រាថ្នាលំអង ក្នុងចិត្តប៉ុនប៉ងចង់ស្រូបគន្ធា ហើរទៅហើរមកស្កាត់រកបុប្ផា លួងលោមស្នេហាថ្លែងវាចា សូមស្រីមេត្តាបងផង ចន្ធូផ្កា ទន់ចិន្តាសាសង ព្រមស្នេហ៍ស្នង ចិត្តកួចចងមេត្រី លះបង់កាយចំណាយភក្តី ផ្សងនិស្ស័យស្នេហា អាសូរចន្ធូរុះរោយឥតន័យ រាល់ពេលយប់ថ្ងៃរងទឹកនេត្រា ព្រោះគេស្គាល់ហើយ គេលែងត្រូវការ ឱ! អនិច្ចាខ្លួនបុប្ផា យល់តែទុក្ខារាល់ថ្ងៃ អាសូរចន្ធូរុះរោយឥតន័យ រាល់ពេលយប់ថ្ងៃរងទឹកនេត្រា ព្រោះគេស្គាល់ហើយ គេលែងត្រូវការ ឱ! អនិច្ចាខ្លួនបុប្ផា យល់តែទុក្ខារាល់ថ្ងៃ ទុក្ខរាល់ថ្ងៃ! ផ្កាចន្ធូ ផ្កាចន្ធូ
Writer(s): Peou Sipho Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out