Titres les plus populaires de Huoy Meas
Crédits
KOMPOSITION UND LIEDTEXT
Peou Sipho
Songwriter:in
Paroles
ទឹកភ្នែកស្រក់ដក់ជាប់លើភក្រ្តា
ជាសញ្ញាចិន្ដានៅអាល័យ
ព្រោះអូនត្រូវឃ្លាតចាកចេញទៅពីប្រុសថ្លៃ
ថ្ងៃស្អែកនេះហើយ
ទឹកភ្នែកស្រក់ដក់ជាប់លើភក្រ្តា
លោមស្នេហាដែលធ្លាប់បានកៀកកើយ
អូនឃ្លាតទៅមិនដឹងជានៅថ្ងៃណាឡើយ
បានជួបត្រាណត្រើយស្នេហ៍សុខសាន្ដ
អូនមិនអាចស្មានបានថា
ថ្ងៃណាអូននឹងបាន
ជួបបង ដូចចិត្ត ដូចបំណង រួមប្រាណ
ជីវិតរស់ទាំងរំខាន
ព្រោះចិត្តមិន ដែលនឹកស្មាន
ថាឃ្លាតប្រាណ ពីប្រុសពៅ
ទឹកភ្នែកស្រក់ដក់ជាប់លើភក្រ្តា
អូនយល់ថាចិត្តបងរែងហ្មងសៅ
ក្ដៅឆេះរោលឆួលលើចំណងដែលមាននៅ
ព្រោះបងត្រូវឃ្លាតស្នេហា
អូនមិនអាចស្មានបានថា
ថ្ងៃណាអូននឹងបាន
ជួបបង ដូចចិត្ត ដូចបំណង រួមប្រាណ
ជីវិតរស់ទាំងរំខាន
ព្រោះចិត្តមិន ដែលនឹកស្មាន
ថាឃ្លាតប្រាណ ពីប្រុសពៅ
ទឹកភ្នែកស្រក់ដក់ជាប់លើភក្រ្តា
អូនយល់ថាចិត្តបងរែងហ្មងសៅ
ក្ដៅឆេះរោលឆួលលើចំណងដែលមាននៅ
ព្រោះបងត្រូវឃ្លាតស្នេ... ហា!
ស្នេហា!
ស្នេហា!
ស្នេហា!
Writer(s): Peou Sipho
Lyrics powered by www.musixmatch.com