Paroles

លាអូនលាទៅទាំងអាល័យ ឃ្លាតពីប្រុសថ្លៃ ថ្ងៃនេះឃ្លាតទាំងខ្លោចផ្សា ឃ្លាតព្រោះតែភ័ព្វព្រេងវាសនា ឃ្លាតឆ្ងាយស្នេហា សង្សារធ្លាប់រួមមេត្រី លាហើយ លាហើយ លាហើយ លាទាំងវាចា លាហើយ លាអូនលាទៅទាំងទឹកភ្នែក ទ្រូងស្ទើរប្រេះបែក ស្ទើរតែរហែកឱរា ឃ្លាតប្រុសស្នេហ៍ព្រោះតែគ្រួសា របង្ខំចិន្តាឲ្យអូនរៀបការគូថ្មី លាហើយ លាហើយ លាហើយ ចប់ហើយក្តីស្នេហ៍ លាហើយ រឺៗៗ!!!!!!!!!!! រឺៗៗ!!!!!!!!!!! រឺៗៗ!!!!!!!!!!! លាហើយ លាហើយ លាហើយ លាអស់សង្ឃឹម លាហើយ ស្រីរីងរីកចុកណែនឱរា ប្រុសកុំសង្កា ថាអូនមានចិត្តប្រួលប្រែ ប្រុសតែមួយទុកជាត្រួយស្នេហ៍ ចិត្តអូនប្រឹងថែ តែស្នេហ៍ប្រែមកជាកម្ម លាហើយ លាហើយ លាហើយ លាទាំងស្រឡាញ់ លាហើយ
Writer(s): Chhoun Malay Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out