Lyrics

នឹកឃើញទេ ព្រលឹងអើយ ពេលធ្លាប់រួម ស្នេហ៍កៀកកើយ នៅក្នុងខ្ទម ជំរុំស្នេហ៍ ពេលរាត្រី មើលដួងខែ ហើយរៀបរាប់ ពីរឿងស្នេហ៍ មានដួងខែ ជាសាក្សី យើងសប្បាយ តែពីរកាយផុតទុក្ខភ័យ ក្នុងលោកនេះ មានតែបងហើយនិងស្រី សុខជាងគេនៅក្នុងនាលោកិយ គ្មានរឿងអ្វី ឱ្យខ្វល់ចិត្ត! ឡើយ ក្រអូបក្លិន ក្លិនបុប្ផា ចោលមកតាមខ្សែវាតា ឱ្យទុក្ខា បានធូរស្បើយ នឹកឃើញអស់ ស្រស់បងអ្ហើយ នឹកណាស់គ្រាធ្លាប់ ធ្លាប់កៀកកើយ ឆ្លើយឆ្លង ពីរឿងស្នេហា អូននិងបងបានសម្រេច ស្បថសច្ចារ ថាមិនបំភ្លេចស្នេហា!!! លុះរលត់ផុតសង្ខា មិនប្រាថ្នាស្នេហ៍ថ្មីឡើយ អូនហើយនិងបង! ជាតិនេះ
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out