Lyrics

បេះចិត្តខ្ញុំចុះបើប្រុសប្រាថ្នា តែសូមមេត្តាកុំធ្វើទារុណ ខ្លាចតែចិត្តបងប៉ុនប៉ងលោភលន់ គយគន់រំពៃទៅរកថ្មីទៀត បេះចិត្តខ្ញុំចុះបើប្រុសមេត្តា តែសូមរក្សាកុំឱ្យអូនឃ្លាត រស់នៅឯកាចិន្ដាចង្អៀត រវាតឃ្លាតចាកពីស្នេហ៍សុខសាន្ត រូបអូនដូចជាបុប្ផា ដែលគេបេះបាន បើគេថ្នាក់ថ្នមក៏បានសុខសាន្ត បើគេរំខានគេច្រានចោលទៅ បេះចិត្តខ្ញុំចុះបើប្រុសស្មោះស ចិត្តអូនត្រេកអរនឹងការរស់នៅ ជីវិតអូនមួយបើរោយហ្មងសៅ ស្លាប់ទៅជាជាងរស់នៅមានពៀរ
Writer(s): Huoy Meas Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out