Top Songs By Sinn Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Sin Sisamouth
Songwriter:in
Ma Laopi
Songwriter:in
Voy Ho
Songwriter:in
Hak Chay Hok
Songwriter:in
Mok Chhoeun
Songwriter:in
Keav Sokha
Songwriter:in
Has Salan
Songwriter:in
Mer Bun
Songwriter:in
PRODUKTION UND TECHNIK
Sinn Sisamouth
Produzent:in
Lyrics
សូមផ្ញើបទភ្លេង សំឡេងអ្នកទោស ចិត្តជាអ្នកបួស
បេះដូងរងគ្រោះ ព្រោះរឿងស្នេហាអឺយ!
អូនកាត់ទោសសេក ស្មើនឹងទោសខ្លា
ជំនឿសង្សារ បង្ខំវាសនាឱ្យយំសោកសៅអឺ!
គេស្អែកបែកគ្នា គេលាមួយម៉ាត់
ឯរឿងខ្ញុំព្រាត់ គ្មានខែឆ្នាំណាត់ ផ្ដាំមិត្តញាតិផៅអឺយ!
ទុកតែដំបង សំពងប្រដៅ ឱ្យខ្ញុំល្ងង់ខ្លៅ
លាក់ស្នាមដំបៅ លុះអស់សង្ខារ
ចម្រៀងទឹកភ្នែក រុក្ខជាតិបាក់មែក
គ្មានអ្វីពឹងផ្អែក បង្គងវាសនាអឺយ!
រើសថ្មមួយដុំ ចារឈ្មោះចិន្ដា
ឱបទៅប៉ាឆា ក្នុងនាមជាប្ដី
ចិត្តអឺយ! បួសហើយ នៅឡើយស្រណោះ
ចាំពាក្យពីរោះ ទន្ទេញទាំងឈ្មោះ ដាក់ឱ្យកូនស្រីអឺយ!
ឆាកល្ខោនជីវិត រាំរឿងភក្ដី
រាំហើយប្រល័យ តួឯកឱ្យក្ស័យ ក្នុងនាមស្មោះត្រង់
ចម្រៀងទឹកភ្នែក រុក្ខជាតិបាក់មែក
គ្មានអ្វីពឹងផ្អែក បង្គងវាសនាអឺយ!
រើសថ្មមួយដុំ ចារឈ្មោះចិន្ដា
ឱបទៅប៉ាឆា ក្នុងនាមជាប្ដី
ចិត្តអឺយ! បួសហើយ នៅឡើយស្រណោះ
ចាំពាក្យពីរោះ ទន្ទេញទាំងឈ្មោះ ដាក់ឱ្យកូនស្រីអឺយ!
ឆាកល្ខោនជីវិត រាំរឿងភក្ដី
រាំហើយប្រល័យ តួឯកឱ្យក្ស័យ ក្នុងនាមស្មោះត្រង់
Writer(s): Ma Laopi
Lyrics powered by www.musixmatch.com