Top Songs By Heng Pitou
Credits
AUSFÜHRENDE KÜNSTLER:INNEN
Heng Pitou
Künstler:in
KOMPOSITION UND LIEDTEXT
Heng Pitou
Songwriter:in
ម៉ិញ បញ្ញាសុត
Songwriter:in
Lyrics
ពេលវេលាកន្លងផុតទៅ បងនឹងពៅត្រូវចែកផ្លូវគ្នា
ទ្រូងកំព្រាបេះដូងរងា ឯកាតែម្នាក់ឯង
ក្តីស្រឡាញ់នៅជាប់អារម្មណ៍
តែបង្ខំចិត្តដើរចែកផ្លូវគ្នារៀងខ្លួន
ព្រោះមានរូបគេសំខាន់ជាងបង
ចង់ខលសួរសុខទុក្ខយ៉ាងណា
ខ្លាចជីវ៉ាត្រូវខកបំណង
នៅក្បែរគេ គេល្អគេថ្នមអូនទេថ្លៃ
បើអូនសុខបងក៏សប្បាយ នៅខ្វល់គិតដល់ពិសី
តែចិត្តមួយនេះសែនចង្រៃ ភ្លេចថ្លៃមិនបានសោះ
នៅបារម្ភសង្សារក្មេង ព្រោះអូនមិនទាន់ចេះគិតអ្វី
បងនៅបារម្ភលើស្រី ខ្លាចថ្លៃត្រូវគេធ្វើឲ្យយំ
អូននៅក្មេងមិនចេះគិតអ្វី បងនេះនៅបារម្ភ
តែបង្ខំចិត្តដើរចែកផ្លូវ ព្រោះតម្រូវចិត្តម៉ុម
នៅតែស្នេហ៍អូន គិតដល់អូនមិនដែលភ្លេច
ខុសក៏ដឹងថាខ្លួនល្ងង់ខ្លៅ ចង់ឱ្យពៅត្រឡប់ជាថ្មី
មិនចង់បានអ្វីក្រៅពីថ្លៃ មករួមរស់ក្បែរខ្លួន
ក្តីស្រឡាញ់បងចំពោះអូន
ស្មោះនឹងស្ងួនមិនប្រែរៀងរហូតទៅ
ថ្ងៃនេះគ្មានពៅ ក៏ចិត្តនៅស្នេហ៍ជានិច្ច
បើអូនសុខបងក៏សប្បាយ នៅខ្វល់ខ្វាយគិតដល់ពិសី
តែចិត្តមួយនេះសែនចង្រៃ ភ្លេចថ្លៃមិនបានសោះ
នៅបារម្ភសង្សារក្មេង ព្រោះអូនមិនទាន់ចេះគិតអ្វី
បងនៅបារម្ភលើស្រី ខ្លាចថ្លៃត្រូវគេធ្វើឲ្យយំ
អូននៅក្មេងមិនចេះគិតអ្វី បងនេះនៅបារម្ភ
តែបង្ខំចិត្តដើរចែកផ្លូវ ព្រោះតម្រូវចិត្តម៉ុម
នៅតែស្នេហ៍អូន គិតដល់អូនមិនដែលភ្លេច
មិនចង់ស្នេហ៍អូន តែចិត្តបងមិនអាចបំភ្លេច
Lyrics powered by www.musixmatch.com