Lyrics

ឱទឹកហូរ ឆ្ងាយទៅ ឆ្ងាយទៅ ខ្ញុំនៅរងាម្នាក់ឯង ទឹករលកហូរយកខ្ញុំទៅណា មេត្តា! មេត្តា! អ្នកវាចាសាសងស័ព្ទ ប្រាប់ខ្ញុំផង ខ្ញុំសូមផ្សង បើជួបគូគ្រង ថ្នមបីត្រកង មិនឱ្យហ្មង ផ្សងស្លាប់រស់ ស្មោះជានិច្ច ចន្រ្ទាយាត្រាឆ្លងដងភ្នំ ឯឃ្មុំ ឯឃ្មុំហើរឆ្លងភ្នំក្រេបលំអងកំរងផ្កា ឱស្រស់ដូចទេវតា ហែលទៅណាមកណា ហែលទៅណាមកណា លើជលសា លើជលសាល្វឹងល្វើយ ហែលទៅណា ហែលទៅណាស្រេចចិន្តាស្រី ប្រណី ប្រណី នេះនិស្ស័យហើយណាថ្លៃ ថ្ងៃជួបគ្នា ឃ្មុំច្រើនសាវា! បងប្រៀបដូចមច្ឆា បានគង្គាកាលណា ហែលរេរា មិនចង់ទៅណា ជឿបងចុះ ភ្លេចអឺម្តេចបានធ្លាប់ស្រឡាញ់គ្នា បងមុខជាអឺក្សិណក្ស័យ ឋាននាគចង្រៃ ផ្តាច់និស្ស័យខ្ញុំ ខ្ញុំរស់ម្តេចទៅ? ដោះលែងខ្ញុំទៅកុំនៅចងពៀរ ចងកម្ម វេរា ព្រោះខ្ញុំបានជា ស្រឡាញ់គ្នាហើយ ឱព្រះជាម្ចាស់អឺយ? ហេតុម្តេចអឺឡើយ ស្រឡាញ់គ្នាមានទុក្ខ លែងខ្ញុំទៅ លែងខ្ញុំទៅ មិនត្រូវធ្វើបាបឱ្យព្រាត់គ្នាសោះ បើស្នេហ៍ខ្ញុំស្មោះ នឹងគ្នាទៅហើយ បងអឺយ ឱ្យភ្នែកប្តីខ្ញុំភ្លឺវិញភ្លាមទៅ ម្តេចក៏ចិត្តខ្មៅ! យកជា សត្រូវព្រោះតែស្នេហា បើខុសច្បាប់មាត្រា ខ្ញុំសូមលា ក្លាយទៅជាមនុស្សចុះ លែងខ្ញុំទៅ លែងខ្ញុំទៅ ខ្ញុំស៊ូរស់នៅ ឋានមនុស្សលោកវិញ ដោះលែងខ្ញុំចេញឱ្យមានសេរី លែងខ្ញុំ លែងខ្ញុំទៅលែងខ្ញុំទៅទុកនៅធ្វើអ្វី ទុកឱ្យខ្ញុំក្ស័យព្រោះព្រាត់ប្តី ឬមួយយ៉ាងណា? ស្លាប់ល្អជាងឃើញរូបរាង ត្រូវបណ្តាសារ ស៊ូក្ស័យសង្ខារ បើស្នេហាប្រែជាបាត់បង់ រលាយភ្លាមទៅឋាននាគចង្រៃ ស៊ូរស់ស៊ូក្ស័យ ក្នុងកណ្តាប់ដៃ ឋានមនុស្សលោកា ខ្ពើមជាតិជានាគា គ្មានខ្លឹមសារ វេទនាណាស់រស់នៅ លែង! ខ្ញុំទៅ លែង! ខ្ញុំទៅ ខ្ញុំស្លាប់ឥឡូវឥឡូវនេះហើយ ព្រះថោងបងអឺយចាំអូនផង អូន! បង!
Writer(s): Voy Ho Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out