Top Songs By Sinn Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sinn Sisamouth
Künstler:in
KOMPOSITION UND LIEDTEXT
Voy Ho
Texte
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Lyrics
ទុក្ខខ្ញុំទុក្ខធំជាងសមុទ្ររាម ចាំបាត់ស្ងាត់ស្ងៀម
ស្នាមឈាមរង់ចាំ រស្មីប៉ប្រឹម
តើផុតសង្ឃឹម ឬមានសង្ឃឹម
ចិត្តយំទាំងទ្រាំញញឹម
នេះហើយជានឹម ផ្ទឹមទ្វីបស្នេហា
សមុទ្រមិនទាន់រីងទេណាពៅ ស្នាមឈាមក្រឡៅ
ស្រក់ក្រហមឆ្អៅ ដៅនៅលើស្មា
ស្រស់ៗ ថ្មីៗ ស្រីស្បថសច្ចារ
មិនដែលនឹកស្មានជឿថា
ស្នេហានិរាសវិនាសទីទៃ
ឈប់បក់ទៅខ្យល់នាំខ្វល់ចិត្តខ្ញុំ
ព្រះចន្ទព្រះសូរសុខុម អ្នកកុំបង្ខំបញ្ចេញរស្មី
ឈប់វិលភ្លាមទៅគម្រក់ផែនដី
នៅវិលធ្វើអ្វី រស្មីសង្ឃឹមស្នេហ៏ខ្ញុំផុតហើយ
ឱកោះតាគៀវកំណើតស្នេហ៏ខ្ញុំ ទួញទ្រហោយំ
អ្នកខំសួរខ្ញុំ រកម្ចាស់ត្រាណត្រើយ
កុំសួរធ្វើអ្វី កោះតាគៀវអើយ
ថ្ងៃនេះខ្ញុំខ្មាសអ្នកហើយ
ព្រោះខ្ញុំជាឈ្លើយ វិបត្តិស្នេហា
Writer(s): Voy Ho
Lyrics powered by www.musixmatch.com