Lyrics

បាំងពីភ្នែក អូនបែកចិត្តចេញភ្លាម ឱ្យបងក្អួតឈាម ក្រៀមចុកកាយ ថ្នមស្រីតន់ គ្មានអាក់អន់ជិនណាយ ស្រាប់តែស្រស់ឆោមឆាយ ស្រាយសន្យាៗ វាសនាស្នេហ៍ស្និទ កិតកៀកកើយ រៀមបងឃើញហើយ ចើកសាវា ស្រីស្រស់ស្រៀវស្រើប ថើបសង្សារ បញ្ឈឺនេត្រា ឱ្យអស់ចិត្តៗ បងលាហើយ អូនស្រស់ប្រិមប្រិយ លាចាកមេត្រី ក្ដីស្នេហ៍ស្និទ លាខ្លួន លាប្រាណ លាឋានផិត លាពាក្យ លាចិត្ត លាលែងស្ដាយៗ លាពៀរ លាកម្មប្រចាំជាតិ លាឈប់ជួបទៀត លាទៅឆ្ងាយ លាខ្នើយ លាខ្នល់កល់កៀកកាយ លាលែងសោកស្ដាយ លែងវង្វេងៗ ជីវិតទ្រាំរស់ ទាំងក្រៀមក្រោះ នៅជួបស្រីស្រស់ នាំខ្មាសក្មេង វិញ្ញាណសោត រសាត់ខ្ចាត់វង្វេង ត្រូវដើរផ្សងព្រេង តាមកម្មផលៗ លាពៀរ លាកម្មប្រចាំជាតិ លាឈប់ជួបទៀត លាទៅឆ្ងាយ លាខ្នើយ លាខ្នល់កល់កៀកកាយ លាលែងសោកស្ដាយ លែងវង្វេងៗ ជីវិតទ្រាំរស់ ទាំងក្រៀមក្រោះ នៅជួបស្រីស្រស់ នាំខ្មាសក្មេង វិញ្ញាណសោត រសាត់ខ្ចាត់វង្វេង ត្រូវដើរផ្សងព្រេង តាមកម្មផលៗ
Writer(s): Dara Oum Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out