Credits
AUSFÜHRENDE KÜNSTLER:INNEN
G-Devith
Künstler:in
KOMPOSITION UND LIEDTEXT
ALVIN TRA
Komponist:in
Ngoun Chan Davith
Songwriter:in
Lyrics
ឱ សង្សារបងហ្អើយ ឃ្លាតកាយតេីអូនសុខទុក្ខយ៉ាងណា?
ចិត្តបងនៅប្រាថ្នា សង្ឃឹមថាអូននឹងវិលត្រលប់
ពេលយប់បងគេង បងនឹកសម្លេង នឹកកាយធ្លាប់ថ្នម!
រាត្រីនឹកអូន បេះដូង ដែលធ្លាប់ជាកម្មសិទ្ធិ
ពេលផ្តេីមអូនប្រាប់ថាកុំព្រួយ រឿងស្នេហ៍នឹងអូនមួយ មិនអោយបងព្រួយទេ!
និយាយមិនទាន់រួចពីមាត់ គេចូលមកទូទាត់អូនឆ្លើយថា okay
ក្បាលស្ទើរតែបែកជាចំណែក បេះដូងបងក៏រហែក បដិសេធប្រាប់ពេទ្យមិនបាច់ដេរ
នាំតែជាប់ស្នាមនឹងរបួស ទោះជាឈាមក៏មិនព្រោះ អោយវាហួសទៅគង់តែ សះទេ!
និយាយស្រួលតែវាផ្ទុយនឹងទង្វើ ទោះជាបងចង់តែចិត្តមិនអាចធ្វើ
សល់តែរូបចាស់ទុកគ្រាន់នឹងដេកមើល
នៅរលឹកពីនាងទាំងគេមិនអើពើ
ឱសង្សារបងហ្អើយ ឃ្លាតកាយតេីអូនសុខទុក្ខយ៉ាងណា?
ចិត្តបងនៅប្រាថ្នា សង្ឃឹមថាអូននឹងវិលត្រលប់
ពេលយប់បងគេង បងនឹកសម្លេង នឹកកាយធ្លាប់ថ្នម!
រាត្រីនឹកអូន បេះដូង ដែលធ្លាប់ជាកម្មសិទ្ធិ
ចិត្តបងនៅទាក់ទើរ ព្រោះទង្វើយើងធ្វើកន្លង
អនុស្សាររាប់ពាន់ ដុតកំដៅអូនហើយនិងបង
អាចថាបងនេះចិត្តមិនដាច់ ធ្វើស្តេចក៏មិនកើត
ឈឺចិត្តនឹងរឿងអូន គេដៀលបងអត់កំណើត!
អុជធូបមុខព្រះថ្ងៃស្អែកជាថ្ងៃថ្មី សន្យានឹងខ្លួនឯងថាដើរតែញ៉ែស្រី
សងសឹកគំនុំជាមួយនារីដទៃ តែនៅតែទៅមិនរួចព្រោះចិត្តខ្ញុំភក្តី
ភ្លើនៅតែភ្លើ ទៅនឹកឃើញទង្វើមិនគម្បី
ឈឺទៀតធ្វើអី? ទោះជាឈឺទាល់តែងាប់ចង់សួរថាគេទៅខ្វល់អី
ឱសង្សារបងហ្អើយ
ឃ្លាតកាយតេីអូនសុខទុក្ខយ៉ាងណា?
ចិត្តបងនៅប្រាថ្នា
សង្ឃឹមថាអូននឹងវិលត្រលប់
ពេលយប់បងគេង បងនឹកសម្លេង នឹកកាយធ្លាប់ថ្នម!
រាត្រីនឹកអូន បេះដូង ដែលធ្លាប់ជាកម្មសិទ្ធិ
រាត្រីនឹកអូន បេះដូង ដែលធ្លាប់ជាកម្មសិទ្ធិ
Lyrics powered by www.musixmatch.com