Lyrics

អាណិតខ្លួនណាស់ ខំស្មោះគ្រប់គ្រា តែប្រុសពុំងារ មិនយល់ចិត្តស្រី នឹកឡើងខ្មាសខ្លួន ចង់ពួនឱ្យក្ស័យ លាភពផែនដី ទើបផុតវិបត្តិ អាណិតខ្លួនណាស់ ខំស្មោះគ្រប់គ្រា តែប្រុសពុំងារ មិនយល់ចិត្តស្រី នឹកឡើងខ្មាសខ្លួន ចង់ពួនឱ្យក្ស័យ លាភពផែនដី ទើបផុតវិបត្តិ បើកភ្នែករកម្តាយ ក្លាយសល់តែផ្នូរ ម៉ែអ្ហើយអាសូរ មេត្តាជួយគិត ឪពុកញាតិស្អប់ អភ័ព្វជីវិត សូមម៉ែអាណិត យកកូនទៅផង ស្អែកនេះថ្ងៃរះ ផ្លាស់ទុក្ខទៀតហើយ ទុក្ខចោទទុក្ខឆ្លើយ ចម្លើយហ្មួរហ្មង កម្មក្រាស់ពេញទ្រូង កូនស្រីកន្លង ទុក្ខគ្មានផុតម្តង ថ្ងៃថ្មីទុក្ខថ្មីអើយ ផ្ទៃមេឃងងឹត គង់ភ្លឺស្រឡះ ងងឹតខ្លាំងណាស់ រស់ក្នុងលោកីយ៍ បើខ្ញុំបានស្លាប់ ទៅចាប់ជាតិថ្មី បានន័យថាផុត ហើយទុក្ខជាតិនេះ ស្អែកនេះថ្ងៃរះ ផ្លាស់ទុក្ខទៀតហើយ ទុក្ខចោទទុក្ខឆ្លើយ ចម្លើយហ្មួរហ្មង កម្មក្រាស់ពេញទ្រូង កូនស្រីកន្លង ទុក្ខគ្មានផុតម្តង ថ្ងៃថ្មីទុក្ខថ្មីអើយ ផ្ទៃមេឃងងឹត គង់ភ្លឺស្រឡះ ងងឹតខ្លាំងណាស់ រស់ក្នុងលោកីយ៍ បើខ្ញុំបានស្លាប់ ទៅចាប់ជាតិថ្មី បានន័យថាផុត ហើយទុក្ខជាតិនេះ
Writer(s): Sisamouth Sinn, Kong Bunchhoeun Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out