Lyrics

រឿងមុនដូចផ្សែង ក្នុងសុបិន ជំនោរទក្សិណ បក់ស្លឹកឈើរវិច នឹកឃើញមិនភ្លេច កន្លែងធ្លាប់ជួបគ្នា ស្រាប់តែឥឡូវ មិនដូចសព្វដង ផ្កាម្ដេចរុះរោយ រោយចោលទង ឱ្យបងកំព្រា រងាម្នាក់ឯង យប់នេះចន្ទរះ ច្បាស់សូរ្យសែង តែខ្ញុំចំបែង រែងសោកា ឱ! ព្រះចន្ទអឺយ! ម្ដេចមិនមេត្តា ទ្រូងអន្ទះសា វេទនាពេកក្រៃ ផ្កាម្ដេចរុះរោយ រោយចោលទង ឱ្យបងកំព្រា រងាម្នាក់ឯង យប់នេះចន្ទរះ ច្បាស់សូរ្យសែង តែខ្ញុំចំបែង រែងសោកា ឱ! ព្រះចន្ទអឺយ! ម្ដេចមិនមេត្តា ទ្រូងអន្ទះសា វេទនាពេកក្រៃ វេទនាពេកក្រៃ
Writer(s): Long Bovith Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out