Top Songs By Neang Sarin
Credits
AUSFÜHRENDE KÜNSTLER:INNEN
Neang Sarin
Künstler:in
KOMPOSITION UND LIEDTEXT
Peou Sipho
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Lyrics
គ្រាន់តែដឹងរឿង ថាបងអ្នកមានគូថ្មី
ដួងចិត្តសែនភ័យ ញាប់ញ័រសព្វគ្រប់កាយា
ឱឯងឯកា បេះដូងលង់ទឹកនេត្រា
សោកាគ្មានស្បើយ
គ្រប់ពេលរាត្រី ដួងកាយរងារកន្លង
គ្មានគូ ឆ្លើយឆ្លង សាសងគ្នាលេងកំប្លែង
ធ្វើម្ដេចនឹងបាន បុរសភ័ក្រ្តស្រស់ភូមិផាន
មករួមកាយា
ឱទេវតាគ្រប់តំបន់ ខ្ញុំសូមបន់ស្រន់
ឱ្យកាសង្វែកវិលវិញ
ដៃទាំងពីរលាលែងបញ្ចេញ រស្មីថ្លាពេញ
បញ្ចេញថាគ្មានដឹងឡើយ
បើអស់ស្នេហា មេត្តានឹកដល់រឿងដើម
ដែលបងបីបម ថ្នាក់ថ្នមលួងលោមកាយា
បើសិនជាគូវាសនា ប្រុសគង់មានក្ដីមេត្តា
វិលវិញមិនខាន
បើអស់ស្នេហា មេត្តានឹកដល់រឿងដើម
ដែលបងបីបម ថ្នាក់ថ្នមលួងលោមកាយា
បើសិនជាគូវាសនា ប្រុសគង់មានក្ដីមេត្តា
វិលវិញមិនខាន
Lyrics powered by www.musixmatch.com