Lyrics

ផ្កាកុលាបស មានរូបឆោមល្អ ឱ្យខ្ញុំគួចចិត្តបំណង គឺផ្កាកុលាបបាត់ដំបង បាត់ដំបង ចងចិត្តរៀមរ៉ា ផ្កាកុលាបនេះ តើវាសនាបេះ ប្រគល់ទៅឱ្យអ្នកណា? ប្រគល់ជាគូសង្សារ គូសង្សារ អ្នកណាមានភ័ព្វ បងខំផ្សងព្រេង ផ្សងព្រេង ក្រែងបានជួបគូគាប់ ព្រោះពាក្យសាសងបងធ្លាប់ រៀមបងធ្លាប់ តាំងតែពីនៅក្មេងវ័យ ផ្កាកុលាបស បងសូមអង្វរ កុំប្រគល់អ្នកដទៃ អាសូរចិត្តរៀមរីងរៃ រៀមបេតី រាល់ថ្ងៃព្រោះផ្កា ផ្កាកុលាបស បងសូមអង្វរ កុំប្រគល់អ្នកដទៃ អាសូរចិត្តរៀមរីងរៃ រៀមបេតី រាល់ថ្ងៃព្រោះផ្កា
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out