Lyrics

រំដួលមួយទង ដែលបងប្រាថ្នា តាំងចិត្តរចនា ឈ្មោះផ្កាទុកហើយ ក្នុងបេះដូងបង មិនដែលភ្លេចឡើយ ផ្កាអើយ! បងស្នេហ៍តែរំដួលមួយ ផ្កានៅក្រពុំ ចោលក្លិនរាល់ថ្ងៃ បងមាននិស្ស័យ ត្រឹមតែទុក្ខព្រួយ ក្រៀមក្រំឱរ៉ា ស្ទើរតែរលួយ ព្រោះរំដួលមួយ មិនព្រមឆ្លងឆ្លើយ រំដួលពោធិសាត់ ត្រួយជីវិតស្នេហ៍ រៀមស្ម័គ្រម្លឹងដែរ នៅតែព្រងើយ ឬរំដួលផ្កា មានគ្នាទៅហើយ សូមឆ្លើយ អោយបងអស់ក្តីសង្ស័យ ខ្ញុំសូមសច្ចា ប្រាថ្នាតែនា អ្នកតាឃ្លាំងមឿង ជួយចាំសម្តី គ្រប់ជាតិតទៅ នៅតែអាល័យ ហ៊ានក្ស័យ បើមិនបានស្រីជាគូ រំដួលមួយទង ដែលបងប្រាថ្នា តាំងចិត្តរចនា ឈ្មោះផ្កាទុកហើយ ក្នុងបេះដូងបង មិនដែលភ្លេចឡើយ ផ្កាអើយ! បងស្នេហ៍តែរំដួលមួយ ផ្កានៅក្រពុំ ចោលក្លិនរាល់ថ្ងៃ បងមាននិស្ស័យ ត្រឹមតែទុក្ខព្រួយ ក្រៀមក្រំឱរ៉ា ស្ទើរតែរលួយ ព្រោះរំដួលមួយ មិនព្រមឆ្លងឆ្លើយ រំដួលពោធិសាត់ ត្រួយជីវិតស្នេហ៍ រៀមស្ម័គ្រម្លឹងដែរ នៅតែព្រងើយ ឬរំដួលផ្កា មានគ្នាទៅហើយ សូមឆ្លើយ អោយបងអស់ក្តីសង្ស័យ ខ្ញុំសូមសច្ចា ប្រាថ្នាតែនា អ្នកតាឃ្លាំងមឿង ជួយចាំសម្តី គ្រប់ជាតិតទៅ នៅតែអាល័យ ហ៊ានក្ស័យ បើមិនបានស្រីជាគូ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out