Lyrics

(ស្រី) គេគ្រប់គ្នាទៅវត្តទៅវ៉ា ដៃគេកាន់ផ្កាហើយមានយួរស្រាក់ ចម្លែកអីតែពូឯងតែម្នាក់ អត់មានយួរស្រាក់បែរយួរថង់ខ្មៅ
(ស្រី)បើតាមខ្ញុំដឹង មុខហ្នឹងច្បាស់ណាស់ មុខសញ្ញាចាស់កាលពីឆ្នាំទៅ មកវត្តប្រហុកទៅវិញឆាក្តៅ
ស្បែកជើងលោកឪក៏លួចមិនសល់
(ប្រុស) មិនតបមិនតបានដៃខ្លាំងណាស់ ក្មេងធ្វើបាបចាស់មិនគិតដិតដល់ ចាំពូឆ្លើយប្រាប់
នែ ! ក្មួយឱ្យអស់ឆ្ងល់ អន្សមលោកសល់ពូយកទៅឆ្អើរ
(ប្រុស) មុខពូសង្ហា ហ៊ានចោទថាចោរ មកស្រែកឆោឡោឱ្យគេឯងផ្អើល នែ ! សំរាមពេញវត្ត
ពូច្រកទៅចោល កុំចេះតែពោលចោទពូផ្តេសផ្តាស
(ស្រី) មិនបាច់មកអួតយកមុខគ្រាន់បើ អន្សមដាក់ឆ្អើរនោះយកទៅណា ឃើញពូឈរលក់ឡៃឡុងពេញផ្សារកុំមកដោះសារបន្លំខ្ញុំទៀត
(ស្រី) សំរាមឯណាច្រកក្នុងថង់នោះ ស្បែកជើងម៉ាកំភ្លុះកោតចេះតែហ៊ាន ចាស់ហើយមិនខំសន្សំសីលទាន
បែរជាបំពានមិនខ្លាចបាបសោះ
(ប្រុស) នែ ! មកចោទស្រស់ៗដូចពូជាចោរ គេខំធ្វើល្អបែរជាបានទោស
(ស្រី) អ្នកណាក៏ដឹង ពូល្អអស់ទាស់ ខ្ញុំគ្រាន់តែញ៉ោះ លពូលេងទេ
Written by: Yem Tasrong, ឃ្លាំង កុម្ភៈ, យ៉ង់ ចន្ទនីតា
instagramSharePathic_arrow_out