Lyrics

ស្រណោះរាម កំណើតស្នេហ៍ខ្ញុំ ធ្លាប់សុខម ជួបភ័ក្តគ្នារាល់ថ្ងៃ ឥឡូវកម្មកាច បំបែកចេញឆ្ងាយ អូនសែនស្ដាយ ខ្លាចឆោមឆាយ ប្រែចិន្តា ឃ្លាតឆ្ងាយពិត តែចិត្តនិត្យនៅ ជិតប្រុសពៅ បងនៅកំព្រាឯកា មិនដឹងបងព្រួយ កើតទុក្ខ យ៉ាងណា តែចិន្ដា អូននៅតែស្មោះ នឹងបង ទូកតូច យ៉ាងណា អាចឆ្លង សាគរធំកន្លង រាម ស្នេហ៍អូនណាបង ចងចិត្ត យើងទាំងពីរ អូនដឹងចិន្តា បងមិនល្អៀង ផ្ញើចំរៀង តាមវាតា ជូនប្រុសថ្លៃ កុំអស់សង្ឃឹម យើងគង់មានថ្ងៃ ជួយចរណៃ ជួបហើយលែងព្រាត់គ្នាទៀត ទូកតូច យ៉ាងណា អាចឆ្លង សាគរធំកន្លង រាម ស្នេហ៍អូនណាបង ចងចិត្ត យើងទាំងពីរ អូនដឹងចិន្តា បងមិនល្អៀង ផ្ញើចំរៀង តាមវាតា ជូនប្រុសថ្លៃ កុំអស់សង្ឃឹម យើងគង់មានថ្ងៃ ជួយចរណៃ ជួបហើយលែងព្រាត់គ្នាទៀត
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out