Lyrics

ឱ! អនិច្ចា សែនអាសូរវាសនា ធីតាកេសរមាលា មិនគួរព្រាត់ប្រាស់និរាសកំព្រា ម្ចាស់ស្នេហា ដែលចារពីព្រេងនិស្ស័យ ឱ! ដប់ឆ្នាំហើយ នាងមិនដែលបានស្បើយ ល្ហែល្ហើយពីកម្មអាល័យ រឿងដើមហាក់ដូចជានៅ ថ្មីៗ អាសូរស្រី គ្មានថ្ងៃនឹងបំភ្លេចបាន ឋានះស្នេហា ផ្តន្ទាជីវិត គ្មានគិតអាណិត មាលាកល្យាណ នេះឬបិតា ចិន្តាសាមាន្យ យកទ្រព្យធនធាន ជាស្ពានស្នេហា ឱ! មាលាអភ័ព្វ កើតមកហើយគ្មានភ័ព្វ ចុកចាប់រងទឹកនេត្រា ហ៊ឺ... ឱះឱវាសនា សូមមេត្តា ករុណាឱរ៉ានាងផង ឋានះស្នេហា ផ្តន្ទាជីវិត គ្មានគិតអាណិត មាលាកល្យាណ នេះឬបិតា ចិន្តាសាមាន្យ យកទ្រព្យធនធាន ជាស្ពានស្នេហា ឱ! មាលាអភ័ព្វ កើតមកហើយគ្មានភ័ព្វ ចុកចាប់រងទឹកនេត្រា ហ៊ឺ... ឱះឱវាសនា សូមមេត្តា ករុណាឱរ៉ានាងផង
Writer(s): Voy Ho Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out