Top Songs By Ros Sereysothea
Credits
AUSFÜHRENDE KÜNSTLER:INNEN
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
Kim Sam Ell
Texte
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Lyrics
សូមផ្ញើចម្រៀង សំនៀងផ្ដាំតាមព្រះពាយ
ទៅប្រុសថ្លៃ ដែលស្រីចងក្ដីស្នេហ៍
លួចស្រឡាញ់ លួចព្រួយគ្មានពេលល្ហែ
ឱ! មាសស្នេហ៍ មិនដឹង ខ្លួនឡើយ
តើធ្វើម្ដេចទៅ ទើបយើងនឹងបានជួបគ្នា
បើពុំងា ឃើញអូនហើយព្រងើយ
នឹងវាចា អូនមិនហ៊ានសោះឡើយ
ប្រុសបងអើយ ខ្លាចមិនប្រណី
ស៊ូគេង កើតទុក្ខ ម្នាក់ឯង
សែនចំបែង ចំបែងរៀងរាល់ រាត្រី
ដំបៅ ស្នេហ៍ក្នុងចិត្តស្រី
តើថ្ងៃ ណានឹងបានជាសះស្បើយ
ឱ! ព្រះពាយអើយ សូមជួយនាំពាក្យបណ្ដាំ
ទោះយូរឆ្នាំ អូននៅចាំចម្លើយ
ថាប្រុសស្នេហ៍ ប្រណីដល់អូនហើយ
ប្រុសបងអើយ អូនស៊ូរង់ចាំ
ស៊ូគេង កើតទុក្ខ ម្នាក់ឯង
សែនចំបែង ចំបែងរៀងរាល់ រាត្រី
ដំបៅ ស្នេហ៍ក្នុងចិត្តស្រី
តើថ្ងៃ ណានឹងបានជាសះស្បើយ
ឱ! ព្រះពាយអើយ សូមជួយនាំពាក្យបណ្ដាំ
ទោះយូរឆ្នាំ អូននៅចាំចម្លើយ
ថាប្រុសស្នេហ៍ ប្រណីដល់អូនហើយ
ប្រុសបងអើយ អូនស៊ូរង់ចាំ
Lyrics powered by www.musixmatch.com