Lyrics

បើចិត្ត មិនស្ម័គ្រ មិនស្មោះស្នេហ៍ បើចិត្ត វៀចវេរ ពីស្នេហ៍ខ្ញុំ ទៅចុះបងអើយ ឱ្យសុខុម សោះឱ្យរូបខ្ញុំ ក្រៀមក្រំ ចិត្ត ឥតល្ហែ ណាបង បើចិត្ត មិនស្ម័គ្រ បែររកថ្មី បើចិត្ត អប្រិយ ខ្លីបំណង បងអើយ រូបអូនក៏ខុសឆ្គង មិនដូច ចិត្តបងដែលប៉ងស្ម័គ្រ ទៅចុះ បងអើយ ចិត្ត ដែលស្មោះ ដោះសាចោល ចិត្ត កំរោលចូលមកហើយ ចិត្ត ដែលស្ម័គ្រធ្លាប់កៀកកើយ ឱ! ចិត្តអើយនៅឯណា នេះហើយឬចិត្ត ដែលប្រុសមាន? បានខ្លួនបានប្រាណ រួចសាវា ពាក្យពិតពាក្យពេចន៍ នៅឯណា? ឱ! ម្ចាស់ស្នេហា នេះហើយឬ? ចិត្តប្រុស ដែលស្ម័គ្រ នេះហើយឬចិត្ត ដែលប្រុសមាន? បានខ្លួនបានប្រាណ រួចសាវា ពាក្យពិតពាក្យពេចន៍ នៅឯណា? ឱ! ម្ចាស់ស្នេហា នេះហើយឬ? ចិត្តប្រុស ដែលស្ម័គ្រ
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out