Top Songs By Sin Sisamouth
Lyrics
ឱ! យើងកើតមកឋានសួគ៌
លោកប្រោសប្រទាន
ឲ្យយើងកើតមាន
ជិះជាន់ដោយការជូរចត់
បងអើយអត់ធន់
ស៊ូទ្រំាខិតខំធ្វើការ
ចិញ្ចឹមគ្រួសារ ស្នេហាយើងបានសុខអើយ
បេះដូងរៀមបង
មិនឲ្យ សៅហ្មងសៅហ្មងចិន្តា
គូភួងម៉ាល័យដង្ហើមស្នេហា
ឲ្យបងសប្បាយក្រៃ
ដួងចៃរីករាយ
លាហើយលាដួងចន្រ្ទា
ឧបសគ្គយ៉ាងណា
ស្នេហាក៏មិនឃ្លាតឃ្លា
កាប់គាស់ប្រឹថពីខំសំភីរកស៊ីធ្វើការ
រួមគ្នាជាយូរលង់សុទ្ធតែស្គាល់តម្លៃ នៃសេចក្តីស្នេហា
ស្គាល់មនុស្សដែលពេញចិត្ត សូមវរមិត្រប្រុសបងកុំភ័យ
អូនផ្ញើជីវិតនឹងថ្លៃ
យើងរស់សាងស្នេហ៍ថ្មី អូនស្រីនិងប្រុសបង
ទោះជាយ៉ាងណាក៏ដោយ
ចេះប្រាស្រ័យទាក់ទងមូលចិត្តនឹងគ្នា
ចិត្តអូនស្នេហ៍ តែបងមួយ
សូមប្រុសបងកុំព្រួយ រូបយើងទាំងពីរ
បងអ្នកស្រែចម្ការ ខ្លាចស្នេហាមិនបានឋិតថេរ
យើងថែស្នេហ៍ ឲ្យគង់វង្ស
ឲ្យបានឋិតយូរលង់ចីរកាលទៅអើយ
Lyrics powered by www.musixmatch.com