Top Songs By Sin Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sin Sisamouth
Künstler:in
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
វ៉ោយ ហូរ
Songwriter:in
Lyrics
កុំជិះលឿនពេក! ចាំបងផង!
ជិះឱ្យលឿនមក កុំមាយាពេកនុ៎ះ!
កុំជិះលឿនពេកចាំបងផង
បងចង់សាសងឆ្លើយឆ្លងគ្នា
ជិះឱ្យលឿនមកប្រុសមាយា
ឈប់សិនពុំងារចាំបងផង
យើងនាំគ្នាជិះកង់កំសាន្ត
មានតែពីរប្រាណអូននិងបង
យើងជិះបណ្តើរគ្នាត្រសង
អូនហើយនិងបងសប្បាយក្រៃ
មើលចុះរុក្ខជាតិស្រស់ប៉ប្រិម
ហាក់ជួយញញឹមឱ្យពរជ័យ
ជាតិនេះអូនគ្មានខ្វល់រឿងអ្វី
ក្រៅពីទ្រូងស្រីហើយនិងបង
មើលចុះរុក្ខជាតិស្រស់ប៉ប្រិម
ហាក់ជួយញញឹមឱ្យពរជ័យ
ជាតិនេះបងគ្មានខ្វល់រឿងអ្វី
ក្រៅពីទ្រូងស្រីហើយនិងបង
អូននិយាយមែនឬលេងលេង
ស្នេហាស្រស់ក្មេងមាសស្នេហ៍ស្នង
អូននិយាយពិតណាប្រុសបង
រៀមអរកន្លងគ្មានអ្វីផ្ទឹម
លើវាលពណ៌ស្មៅខៀវស្រងាត់
បេះដូងប្រម៉ាត់រីកញញឹម
នេះជានិស្ស័យក្តីសង្ឃឹម
ធម្មជាតិជួយចាំស្នេហ៍ខ្ញុំផង
លើវាលពណ៌ស្មៅខៀវស្រងាត់
បេះដូងប្រម៉ាត់រីកញញឹម
នេះជានិស្ស័យក្តីសង្ឃឹម
ធម្មជាតិជួយចាំស្នេហ៍ខ្ញុំផង
ទៅអូនល្មមយើងទៅមុខទៀត
បុប្ផាព្រោងព្រាតរីករហង់
ដូចក្តីស្នេហាអូននិងបង
រីករាយគ្មានហ្មងក្នុងចិត្តឡើយ
Lyrics powered by www.musixmatch.com