Top Songs By Sinn Sisamouth
Lyrics
តូចអើយ! តូចតន់គន់មិនឆ្អែតសោះ
គន់យូររឹតស្រស់ អី! ដូចពេជ្រចរណៃ
មាសអើយ! មាសសុទ្ធមិនមែនកាឡៃ
បងសូមកាន់ដៃ ស្រីបានឬទេ?
បើកាន់ដៃអូន កុំកាន់ខ្លាំងពេក
ប្រយ័ត្នអូនស្រែក ឱ្យបងខ្មាសគេ
ត្បិតអូននៅខ្ចី ព្រោះអីទំនេរ
មិនទាន់មានគេ កាន់ដៃស្រីឡើយ
សំណាងបងណាស់ រកអុសជួបឈើ
ស្រីតូចជំទើរ អី! ព្រលឹងបងអើយ!
បងសូមកាន់ដៃ ស្រីរហូតហើយ
សូមកែវកុំឆ្លើយ ថាទេណាថ្លៃ
បើស្រឡាញ់ពិត សុខចិត្តរៀបការ
អូនក៏មិនថា មិនប្រកែកអី
ស្អែកនេះជំនូន ជូនដល់ផ្ទះស្រី
បងសូមកាន់ដៃ ស្រីមុនរៀបការ
សំណាងបងណាស់ រកអុសអី! ជួបឈើ
ស្រីតូចជំទើរ អី! ព្រលឹងបងអើយ!
បងសូមកាន់ដៃ ស្រីរហូតហើយ
សូមកែវកុំឆ្លើយ ថាទេណាថ្លៃ
បើស្រឡាញ់ពិត សុខចិត្តរៀបការ
អូនក៏មិនថា មិនប្រកែកអី
ស្អែកនេះជំនូន ជូនដល់ផ្ទះស្រី
បងសូមកាន់ដៃ ស្រីមុនរៀបការ