Lyrics

រូបអូនហ្នឹងហើយ គឺជាវាសនានៃបង បានជារៀមផ្សង ចងក្តីស្នេហាណាថ្លៃ សូមអូនមេត្តារក្សា អោយនៅមានន័យ លុះត្រាយើងក្ស័យ ជីវិតបង់ រូបអូនហ្នឹងហើយ គឺព្រហ្មលិខិត ចារមក រៀមខំស្វែងរក ទើបមកជួបភ័ក្រ ផូរផង់ ស្នេហាលាដៃ ចាប់យើងទាំងពីរ តួអង្គ អោយត្រឹមត្រូវត្រង់ចំនុច គូព្រេង ឱះឱ! វាសនា... ខ្ញុំអ្ហើយ ធ្វើម្តេចឡើយ អោយនាងជឿ សម្លេង ថាស្រី មានរូប ស្រស់ក្មេង គឺជាគូរព្រេង ពិតឥតសង្ស័យ រូបអូនហ្នឹងហើយ ឆ្លើយត្រូវត្រង់ក្បួនហោរា ទាយថាអូនពិតនែបនិត្យ និងបងលុះក្ស័យ ទទួលបងទៅ មិនខុសទេពៅ មាសថ្លៃ កុំកែវសង្ស័យទៀតណាអូនណា រូបអូនហ្នឹងហើយ ឆ្លើយត្រូវត្រង់ក្បួនហោរា ទាយថាអូនពិតនែបនិត្យ នឹងបងលុះក្ស័យ ទទួលបងទៅមិនខុសទេពៅមាសថ្លៃ កុំកែវសង្ស័យ ទៀតណាអូនណា
Writer(s): Oum Dara Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out