Lyrics

បុប្ផាតែមួយ ព្រួយខ្លាចមិនបានអឺយ បុប្ផាលាក់ប្រាណ មិនងាយបានយល់ ជាច្រើនខែឆ្នាំ រងកម្មអំពល់ ខ្លាចមិនអឺ បានយល់ មិនបាន ស្គាល់ប្រាណ រសៀលផ្កាអើយ ផ្កាអូនចោលក្លិនអឺយ ឱ្យបងសុបិន ក្លិនកែវកល្យាណ បងត្រេកអរក្រៃ ហួសនិស្ស័យស្មាន ចង់ឈោងអឺ ដៃកាន់ ខ្លាចផ្កា ស្រពោន ផ្កាអើយផ្កាខ្ញុំ ក្រពុំជាប់ទង ជាតិនេះរៀមផ្សង ឱ្យបានជួបអូន ទោះជាផ្កាធ្លាក់ បាក់មែកស្រពោន អូនអើយបងចាំ ថែទាំរាល់ថ្ងៃ ផ្កាប្រចាំចិត្ត អម្រិតស្នេហាអឺយ បងសូមសច្ចា ស្នេហាលុះក្ស័យ បងពិតជាស្មោះជាងនាងកង្រី បងច្បាស់អឺ ជាក្ស័យ បើមិនបាន ថ្លៃអើយ ផ្កាអើយផ្កាខ្ញុំ ក្រពុំជាប់ទង ជាតិនេះរៀមផ្សង ឱ្យបានជួបអូន ទោះជាផ្កាធ្លាក់ បាក់មែកស្រពោន អូនអើយបងចាំ ថែទាំរាល់ថ្ងៃ ផ្កាប្រចាំចិត្ត អម្រិតស្នេហាអឺយ បងសូមសច្ចា ស្នេហាលុះក្ស័យ បងពិតជាស្មោះជាងនាងកង្រី បងច្បាស់អឺ ជាក្ស័យ បើមិនបាន ថ្លៃអើយ៕
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out