Top Songs By Sin Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sisamouth Sinn
Künstler:in
KOMPOSITION UND LIEDTEXT
Sisamouth Sinn
Songwriter:in
Lyrics
អូ!... អូ!... អូ!
អូ!... អូ!... អូ!
អូ!... អូ!... អូ!
អូនហ្អើយ អូនមើលដួងតារារះ
រស្មីស្រឡះនៅលើមេឃា
ផ្កាយរាប់មិនអស់ រះចោមចន្ទ្រា
ខ្លះជិតខ្លះឆ្ងាយ ច្រើនឥតគណនា
មើលចុះពុំងារ បងបង្ហាញស្រី
នៅចំពីមុខ បងនេះណាស្ងួន
គឺផ្កាយកូនមាន់ណាចរណៃ
ផ្កាយនេះរៀមធ្លាប់រៀបរាប់ប្រាប់ស្រី
ថាដូចមេមាន់ បណ្តើរកូនខ្ចី
តើស្រីនាងចាំបានទេណាអូន
ឯនាយឆ្វេងដៃបង
នួនល្អង គឺផ្កាយក្រពើណាស្រស់ស្រីស្ងួន
នៅចំភក្ត្រាអូន
គឺជាផ្កាយយាមនង្គ័លណាពៅពិសី
យប់កាន់តែជ្រៅសន្សើមក៏ធ្លាក់
ឆោមស្រស់វរលក្ខណ័ត្រួយហឫទ័យ
អូនហ្អើយ ល្មមអូនគេងហើយណាថ្លៃ
គេងកើយភ្លៅបង បងនឹងថ្នមបី
ច្រៀងបំពេស្រី ឲ្យអូនគេងបាន
ឯនាយឆ្វេងដៃបង
នួនល្អង គឺផ្កាយក្រពើណាស្រស់ស្រីស្ងួន
នៅចំភក្ត្រាអូន
គឺជាផ្កាយយាមនង្គ័លណាពៅពិសី
យប់កាន់តែជ្រៅសន្សើមក៏ធ្លាក់
ឆោមស្រស់វរលក្ខណ័ត្រួយហឫទ័យ
អូនហ្អើយ ល្មមអូនគេងហើយណាថ្លៃ
គេងកើយភ្លៅបង បងនឹងថ្នមបី
ច្រៀងបំពេរស្រី ឲ្យអូនគេងបាន
អូ!... អូ!... អូ!
អូ!... អូ!... អូ!
អូ!... អូ!... អូ!
Lyrics powered by www.musixmatch.com