Lyrics

ខំតែជឿចិត្ត ជឿពាក្យបណ្ដាំ ខំជឿខំចាំ មិនស្ដាយស្រណោះ ទឹកជ្រៅក៍ឆ្លង របងខ្ពស់ក៍ផ្លោះ តាមអូនទាំងអស់ ព្រោះចិត្តស្នេហា រស់ទ្រាំអត់ឃ្លាន ខ្មាសអៀនជិវិត រស់លាក់ការពិត នៅក្នុងលោកា ទោះជាភ្លៀងផ្គរ រងាមិនថា លំបាកយ៉ាងណា ក៍មិនរាឡើយ ជឿចិត្តទាំងស្រុង រស់ក្នុងស្នេហ៍កម្ម ជាច្រើនខែឆ្នាំ ទ្រាំរស់ព្រះអើយ តែដូចជាចក រសាត់ឥតត្រើយ តើឱ្យខ្ញុំឆ្លើយ ឆ្លើយប្រាប់អ្នកណា បំណាច់ចិត្តស្មោះ ចំពោះស្នេហ៍មួយ សូមព្រះលោកជួយ ដោយក្តីមេត្តា ជួយចម្លងខ្ញុំ ដាក់ត្រើយសង្ខារ កសាងវាសនា សាជាថ្មីអើយ ជឿចិត្តទាំងស្រុង រស់ក្នុងស្នេហ៍កម្ម ជាច្រើនខែឆ្នាំ ទ្រាំរស់ព្រះអើយ តែដូចជាចក រសាត់ឥតត្រើយ តើឱ្យខ្ញុំឆ្លើយ ឆ្លើយប្រាប់អ្នកណា បំណាច់ចិត្តស្មោះ ចំពោះស្នេហ៍មួយ សូមព្រះលោកជួយ ដោយក្តីមេត្តា ជួយចម្លងខ្ញុំ ដាក់ត្រើយសង្ខារ កសាងវាសនា សាជាថ្មីអើយ!
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out