Top Songs By Sinn Sisamouth
Lyrics
អូ! ទៅណាមកណា
ពាក់ វ៉ែនតាធំធំ
ល្អណាស់ ស្រស់ស្រី ក្រមុំ
សមអើយសម មិនមែនបញ្ជោរ
កុំសរសើរខ្ញុំអី
ប្រុសសម័យអាប៉ូឡូ
មិនគិតខ្លួន ឯងជិះស៊ីក្លូ
ដើរដូចគោ ខំចង់ឌីតស្រី
អូ! ឡានបងកំពុងដាក់ចូលហាង
ទុកឱ្យគេលាង តាំងពីថ្ងៃ
មុខនឹងមិន ដែលល្បី
កុំបោកស្រី ថាមានលុយឡាន
អូ! សូមអូនប្រណី
កុំជេស្តី ទៀតកល្យាណ
បើបងខុស បងកែវិញបាន
ឱ្យតែអូន ព្រមស្ម័គ្រស្នេហា
អូ! ទៅណាមកណា
ពាក់ វ៉ែនតាធំធំ
ល្អណាស់ ស្រស់ស្រី ក្រមុំ
សមអើយសម មិនមែនបញ្ជោរ
កុំសរសើរខ្ញុំអី
ប្រុសសម័យអាប៉ូឡូ
មិនគិតខ្លួន ឯងជិះស៊ីក្លូ
ដើរដូចគោ ខំចង់ឌីតស្រី
អូ! ឡានបងកំពុងដាក់ចូលហាង
ទុកឱ្យគេលាង តាំងពីថ្ងៃ
មុខនឹងមិន ដែលល្បី
កុំបោកស្រី ថាមានលុយឡាន
អូ! សូមអូនប្រណី
កុំជេរស្តី ទៀតកល្យាណ
បើបងខុស បងកែវិញបាន
ឱ្យតែអូន ព្រមស្ម័គ្រស្នេហា
Written by: Sisamouth Sinn