Lyrics

ឈាមខ្មៅមួយតក់ ស្រក់អនាថាកូនអើយ! គេងទៅកុំយំសួររកម្តាយអ្នកអឺយ! ឪពុករស់នៅគេខ្ពើមគេខ្ជាក់ កិន្នរចិត្តយក្សផ្តន្ទាវាសនា បើប៉ាទៅបួស ឈ្មោះថាជាប្រុសទាល់ស្នៀត ប៉ាយកប្រពន្ធទៀត ញាតិផងគេថា ខ្លាចចិត្តម្តាយចុងគេគ្មានមេត្តា ព្រហ្មវិហារធម៌ចំពោះរូបកូន មិនបាច់មកខាក មកស្តោះទៀតទេ ហួសហើយក្តីស្នេហ៍ ហួសបងហួសអូន ហក់ចោលសំពៅ ហែលទៅតោងក្បូន ចំកោងអួតខ្លូនថាស្រីល្អទៀតអឺយ! ឱ! អ្នកម្ចាស់ក្បូន សណ្តោងយករូបអឺ! ស្រីចើក ដូចសត្វអណ្តើកភ្លើងព្រៃពិឃាដអឺយ! មាយាស្ត្រី មានរាប់រយស្នៀត គេផិតអ្នកទៀតដូចផិតរូបខ្ញុំ មិនបាច់មកខាក មកស្តោះទៀតទេ ហួសហើយក្តីស្នេហ៍ ហួសបងហួសអូន ហក់ចោលសំពៅ ហែលទៅតោងក្បូន ចំកោងអួតខ្លូនថាស្រីល្អទៀតអឺយ! ឱ! អ្នកម្ចាស់ក្បូន សណ្តោងយករូបអឺ! ស្រីចើក ដូចសត្វអណ្តើកភ្លើងព្រៃពិឃាដអឺយ! មាយាស្ត្រី មានរាប់រយស្នៀត គេផិតអ្នកទៀតដូចផិតរូបខ្ញុំ
Writer(s): Chea Savoeun Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out