Top Songs By Chhun Vanna
Lyrics
ឱចិត្ត និងចិត្ត
ស្រឡាញ់គ្នាពិត ឥតមានប្រែប្រួស
ទោះភ្លើង ឆេះឆួល
យើងត្រូវទទួល ទុកទាំងអស់គ្នា
ច្រមុះ និងថ្ពាល់
ទ្រូងនិងទ្រូងផ្ទាល់ ស្ទាបក្តាប់ហត្ថា
ចាំ! ថ្ងៃរៀបការ
ជាច្បាប់ស្នេហា លុះអវសាន
ស្នេហ៍រស់ ព្រោះចិត្ត
ស្នេហ៍ពិត គង់បាន
ជួបគ្នា មិនខាន
ខ្វះណាស់ធនធាន មិនឈ្នះចិត្ត ឡើយ
ឱ! ចិត្តនិងចិត្ត
ស្រឡាញ់អាណិត ចង់តែកៀកកើយ
បើ បានជួបហើយ
ដៃទុកជាខ្នើយ កើយលុះដល់ក្ស័យ
ស្នេហ៍រស់ ព្រោះចិត្ត
ស្នេហ៍ពិត គង់បាន
ជួបគ្នា មិនខាន
ខ្វះណាស់ធនធាន មិនឈ្នះចិត្តឡើយ
ឱ! ចិត្តនិងចិត្ត
ស្រឡាញ់អាណិត ចង់តែកៀកកើយ
បើបានជួបហើយ
ដៃទុកជាខ្នើយ កើយលុះដល់ក្ស័យ
Lyrics powered by www.musixmatch.com