Top Songs By Chhun Vanna
Lyrics
ឮសូរសញ្ញានាវាលាផែ លាផែភ្នំពេញ
ទាំងទុក្ខទោម្នេញចរចេញយាត្រា
ខ្ញុំលាកន្លែងធ្លាប់ថ្លែងស្នេហា
លាម្ចាស់ចិន្តាផ្សងវាសនាសុខសាន្ត
មើលទឹករលកបក់បោកនាវា ចងពៀរអាល័យ
ដូចខ្ញុំជាស្រីចាញ់ដៃប្រុសព្រាន
ស្បថស្បែឱ្យស្នេហ៍ ស្នេហ៍ហើយដោះប្រាណ
រកជឿម្តេចបាន ឋានភ្លើងស្នេហ៍ប្រែឋាននិរាស្ត
លាហើយ លាហើយ លាហើយ
លាហើយ លាហើយ
ភ្នំពេញអើយ! លាទាំងគ្រាំគ្រា
រាងហើយខ្លាចហើយ កុំតាមផ្តន្ទា
បច្ចាមិត្តស្នេហ៍ខ្ញុំអើយ!
តស៊ូធ្វើអ្វីគ្មានក្តីមេត្តា ស្នេហាភក្តី
វិប្បដិសារីជេរស្តីគ្មានស្បើយ
តស៊ូដល់ណានរណាឆ្លងឆ្លើយ
មានតែលាហើយ ត្មិចសាងត្រើយទាសីជរា
តស៊ូធ្វើអ្វីគ្មានក្តីមេត្តា ស្នេហាភក្តី
វិប្បដិសារីជេរស្តីគ្មានស្បើយ
តស៊ូដល់ណានរណាឆ្លងឆ្លើយ
មានតែលាហើយ ត្មិចសាងត្រើយទាសីជរា
Lyrics powered by www.musixmatch.com