Top Songs By Sinn Sisamouth
Lyrics
សម្ដីមិនទៀង ចិត្តល្អៀងប្រែប្រួល
ដូចចុងស្រល់ជ្រួល រេរាំសប្បាយ
ផាយឡើងផាត់ចុះ តាមតែព្រះពាយ
រាយមាយឆើតឆាយ គ្មានស្ដាយសត្យ
ឱស្រីរូបល្អ ចិត្តដូចកិណី
ផិតប្ដីមានថ្មី ស្រីអបលក្ខណ៍
បណ្ដើរបញ្ឈឺ ឱ្យក្ដៅអួលអាក់
គ្មានស្ដាយក្ដីស្ម័គ្រ ឋានសុខវិមាន
ណ្ហើយទៅក៏ទៅចុះ ស្រីចិត្តមច្ឆា
ហិចហែលគង្គាក្នុង សំណាញ់ព្រាន
សប្បាយអស់ចិត្ត គេនឹងរុញច្រាន
ប្រែប្រាណអាស្រូវ អសោចជួជាតិ
គ្មានស្ដាយស្រណោះ អាឡោះប៉ុនល្អង
តាមក្ដៅប៉ុនប៉ង ចង់តែពិឃាត
ណ្ហើយទប់កំហឹង ខំប្រឹងស្មឹងស្មាធិ
ស្រីក្បត់ដាច់ខាត លាគ្រប់គ្រប់ជាតិ
គ្មានស្ដាយស្រណោះ អាឡោះប៉ុនល្អង
តាមក្ដៅប៉ុនប៉ង ចង់តែពិឃាត
ណ្ហើយទប់កំហឹង ខំប្រឹងស្មឹងស្មាធិ
ស្រីក្បត់ដាច់ខាត លាគ្រប់គ្រប់ជាតិ
Written by: Sinn Sisamouth