Top Songs By Sin Sisamouth
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sin Sisamouth
Künstler:in
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
Sin Sisamouth
Songwriter:in
Lyrics
ឱក្លិនម្ចាស់ស្បៃនិស្ស័យ រៀមបង
ក្នុងគ្រានេះម្ដង បងប៉ងប្រាថ្នា
ត្រកងសូមកាយ កាយលើហត្ថា
មិនឱ្យបុប្ផា ឃ្លាតឆ្ងាយបានឡើយ
ខ្ញុំមិនហ៊ានស្រឡាញ់ព្រះ! អង្គទេ
ស្ដេចកុំចង់ល្បួង លួងស្នេហ៍កៀកកើយ
ខ្ញុំម្ចាស់ខ្លាចណាស់ ណាព្រះអង្គអើយ (បងហ៊ានអារសាច់)
ជូនស្រស់ត្រាណត្រើយ បញ្ជាក់ក្ដីស្ម័គ្រ
ព្រមជឿ បងទេ? ស្នេហ៍ពន្លក
បើជឿថើបបង មកណាវរលក្ខណ៍
បងមិន ថាអ្វី មិនអន់អាក់
ឱ្យតែអូនស្ម័គ្រព្រម ស្នេហា
បើអូនព្រមស្ម័គ្ររួមរក្ស រៀមហើយ
រៀមសួរត្រាណត្រើយ ថ្លើមថ្លៃចិន្ដា
តើអូនឈ្មោះអ្វី សូមស្រីមេត្តា
ប្រាប់មករៀមរា ឱ្យបានដឹងផង
ខ្ញុំម្ចាស់នាមឈ្មោះសុវណ្ណហុឺ!តែងអន (សុវណ្ណតែងអន!)
មិនសមមិនជួន ឡើយណាព្រះអង្គ
សមណាស់!សមណាស់! ណាស្រស់នួនល្អង
សមនឹងឈ្មោះបងសុវណ្ណកុមារ
ខ្ញុំម្ចាស់ព្រមស្ម័គ្រ ព្រះអង្គហើយ
តែព្រះអង្គអើយសូមមេត្តា (ហុឺហុឺហុឺ!)
កុំធ្វើបាបអូនណាជេដ្ឋា
រៀបប្ដូរសង្ខារឥតអាល័យ (ហុឺហុឺហុឺ!)
សូមអស់អ្នកតាទេព្ដា ឥន្ទព្រហ្ម
ព្រះពាយព្រៃភ្នំ ជួយជាសាក្សី
យើងខ្ញុំទាំងពីរ ព្រមស្មោះបេតី
លុះជីវិតក្ស័យ រៀងដរាបអើយ
ហូ ហូ ហូ ហូ ហូ ហូ ហូ
ហូ ហូ ហូ ហូ ហូ ហូ ហូ
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com