Lyrics

ក្រោមមេឃពណ៌ខៀវ យើងជិះទូកលេង កម្សាន្តប្រឡែង នឹងអស់ធម្មជាតិ បែកអូនមួយថ្ងៃ ទ្រូងបងចង្អៀត ចិត្តមិនចង់ឃ្លាត ឆ្ងាយពីស្រស់ស្រី អូនគេងមិនលក់ បើអត់រូបបង ពេលយប់ម្ដងម្តង បន់ឱ្យតែថ្ងៃ ពេលនៅម្នាក់ឯង អូនតែងស្រមៃ ឃើញភ័ក្ត្រប្រុសថ្លៃ ជាប់នឹងនេត្រា បេះដូងបងលោត ជាចង្វាក់ភ្លេង ចិត្តបងចំបែង ក្រែងគ្មានវាសនា នឹងបាននែបនិត្យ ផ្ទាប់ជិតឱរា ព្រោះអីគ្រួសារ បងអ្នកក្រក្រី ស្នេហ៍អូនស្នេហ៍ស្មោះ អស់ពីដួងចិត្ត ស្នេហ៍អូនស្នេហ៍ពិត ជាស្នេហ៍មានន័យ ស្នេហ៍បងក៏ជា ស្នេហ៍ស្មោះភក្ដី ព្រោះអូនប្រណី ដល់ក្ដីស្នេហ៍បង គ្មានអ្វីធំជាង ស្នេហា! ស្នេហា! ស្មោះស្ម័គ្រចិន្ដា ដូចយើងពីរពង្ស ស្នេហា! ស្នេហា! ស្នេហ៍ជាគូគ្រង ស្នេហ៍អូននិងបង គ្មានថ្ងៃព្រាត់បាន ស្នេហ៍អូននិងបង គ្មានថ្ងៃព្រាត់បាន ស្នេហ៍អូននិងបង គ្មានថ្ងៃព្រាត់បាន
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out