Top Songs By Sin Sisamouth
Similar Songs
Credits
AUSFÜHRENDE KÜNSTLER:INNEN
Sin Sisamouth
Künstler:in
Ros Sereysothea
Künstler:in
KOMPOSITION UND LIEDTEXT
Ouch Thon
Komponist:in
PRODUKTION UND TECHNIK
The Cambodian Vintage Music Archive Inc
Produzent:in
Lyrics
ឆោមអើយឆោមឆើត រូបស្រស់បវរ
គន់ជិតរឹតល្អ ស័ក្តសមទាំងអស់
បងវង្វេងវក់ឈ្លក់ វក់នឹងសម្រស់
រាល់ពេលអាឡោះ ស្រណោះតែអូន
អូនខ្មាសគេណាស់ ដឹងអីទេបង!
ធ្វើខុសទំនង ក្រែងមិនសមសួន
ចែចង់តាមផ្លូវ ខុសនឹងច្បាប់ក្បួន
ដឹងដល់ម៉ែអូន គាត់ជេរផ្តាសា (មិនអីទេអូន)
ទ្រាំមិនបានទេព្រលឹងបងអើយ
ទុក្ខបងឥតស្បើយ ព្រោះតែបុប្ផា
បងស្រឡាញ់អូន លើសដួងនេត្រា
សូមម្ចាស់ចិន្តា ប្រណីបងផង
អូននៅវ័យក្មេង បងក៏នៅក្មេង
មិនត្រូវវង្វេង ព្រោះក្តីស្នេហ៍ស្នង
បើអត់រូបអូន ក៏គ្មានរូបបង
ចិត្តអូនចាំចង តែប្រុសបងមួយ
មួយជីវិតនេះ អូនបានសច្ចា
ផ្ញើភ័ព្វវាសនា មេត្តាបងជួយ
បងថ្នាក់បងថ្នម បងព្រមលើកស្ទួយ
ចិត្តមួយថ្លើមមួយ ស្នេហ៍លុះអវសាន្ត
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com