Top Songs By Sinn Sisamouth
Lyrics
រវើររវាយដដែល ដូចជាហែលក្នុងគង្គា
ដូចហោះលើមេឃា តើអ្នកណាអោយខ្វល់
គ្មាននរណាទេគឺពៅ អោយបងនៅនឹកអាល័យ
ម្តេចក៏យប់ក៏ថ្ងៃ និស្ស័យដូចទឹកភ្លៀង
យប់ណាក៏ដូចយប់ណា គេងមិនដែលលក់សោះ
ស្រម៉ៃឃើញអូនស្រស់ៗ នឹកឃើញទាំងអស់រឿងខ្ទមកម្សត់
តើអូនពួននៅទីណា ឃើញច័ន្ទថ្លារះឬទេ
ស្រម៉ៃនឹកបងដែរ ឬមាសស្នេហ៍ភ្លេចហើយ
យប់ណាក៏ដូចយប់ណា គេងមិនដែលលក់សោះ
ស្រម៉ៃឃើញអូនស្រស់ៗ នឹកឃើញទាំងអស់រឿងខ្ទមកម្សត់
តើអូនពួននៅទីណា ឃើញច័ន្ទថ្លារះឬទេ
ស្រម៉ៃនឹកបងដែរ ឬមាសស្នេហ៍ភ្លេចហើយ
Written by: Has Salan, Sinn Sisamouth, Siv Son, Voy Ho