Lyrics

អើយ! អាធ្រាតហើយ ថ្មើនេះអូនធ្លាប់កើយភ្លៅបង ហត្ថាទាំងសង ធ្លាប់អង្អែលខ្នងប្រុសថ្លៃ បងអើយបង!ធ្លាប់អង្អែលខ្នងប្រុសថ្លៃ អឺអើយ! សាសងពាក្យពេចន៍សម្ដី ព្រលឹងបងអើយ! ដោយក្ដីស្នេហាអើយ!ហៃអើយអឺយ ដោយក្ដីស្នេហាអើយ! អើយ! ស្រឡាញ់ម្លឹង នៅតែព្រលឹងបែកចិត្តបាន ចោលកល្យាណ ប្រុសប្រាណលួចទៅរៀបការ បងអើយបង! ប្រុសប្រាណលួចទៅរៀបការ អឺអើយ! ចោលស្រីអត់ក្ដីមេត្តា ព្រលឹងបងអើយ ការថ្មីបងចោលចាស់! ហៃអើយអឺយ! ការថ្មីបងចោលចាស់អើយ! អើយ! ស្រណោះតែ បងធ្លាប់បំពេរថ្នាក់ថ្នមស្រី ពីរោះសម្ដី មានន័យគួរឱ្យជឿច្បាស់ បងអើយបង!មានន័យគួរឱ្យជឿច្បាស់ អឺយអើយ! ឥឡូវនេះខុស្រឡះ ព្រលឹងបងអើយ! ឈឺណាស់ស្ទើរក្ស័យ! ហៃអឺយអើយ! ឈឺណាស់ស្ទើរក្ស័យ អើយ! បងអើយបង! អូននៅអាល័យបងណាស់! បើបងដាច់ចោលអូននោះ អូនក៏សុំលាបងពីចម្ងាយ មុននឹងរូបកាយឃ្លាតឆ្ងាយពីប្រុសថ្លៃ សូមប្រុសព្រលឹងនិងភរិយាថ្មី រង់ចាំពរជ័យរបស់ស្រី ពីរបីឃ្លា! អើយ! សុំឱ្យអ្នក កាក់កបកើតកាលវាលគុម្ព ត្រជាក់ត្រជុំសុខដុមរមនា បងអើយបង! សុខដុមរមនាអឺយ អើយ! ធ្វើអ្វីឱ្យស្របចិត្តគ្នា ព្រលឹងបងអើយ ដូចម្ជុលហើយនិងចេស! ហៃអឺយអើយ! ដូចម្ជុលហើយនិងចេសអើយ! ខាំចេកកុំឱ្យរបូត ព្រលឹងបងអើយ ខាំពោតកុំឱ្យរបេះ បងអើយបង! ខាំពោតកុំឱ្យរបេះអឺយ អើយ! ពរអូនមានតែប៉ុណ្ណេះ ព្រលឹងបងអើយ អូនស្លេះហើយសូមលា! ហៃអឺយអើយ! អូនស្លេះហើយសូមលាអើយ!
Writer(s): គឹម សំអែល Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out