Lyrics

អូននៅចាំ ចាំបងជានិច្ច គ្រប់គ្រាៗ ទោះជាយ៉ាងណា ក៏ស្នេហ៍អូននៅតែស្មោះ ព្រឹក្សាសុខុមនៅទាំងអស់ តែបាត់សូន្យឈឹង មិនឃើញប្រុស ឱ្យអូនស្រណោះ មិនអស់អាល័យ នៅសល់តែ កន្លែងដែលយើងធ្លាប់ត្រកងបី មើលមេឃខ្ពស់ឆ្ងាយ ឆ្ងាយផុតពីផែនដី ពេលនេះសល់តែ ក្តីស្រម័យ អូននៅតែចាំ ទាំងយប់ថ្ងៃ ចាំទាំងអាល័យ តែប្រុសបងមួយ ព្រះពាយបក់បោកមករំភើយ តែគ្មាន រហើយថប់ឱរ៉ា ពពករសាត់ បាំងសូរិយា ជើងមេឃងងឹត គ្រប់ទិសារ តើដល់ថ្ងៃណា ទើបខ្ញុំបានល្ហែ ឬមួយស្នេហ៍ បងប្រែក្រឡាស់ ផ្លាស់ថ្មីៗ បោះបង់ចោលស្រី ឱ្យកំព្រានៅ ឯកា តើបងភ្លេចហើយ សម្បថស្នេហ៍ ដែលយើងសច្ចារ ទាំងពីរនាក់ ប្តូរស្លាប់ប្តូររស់ ស្មោះអស់ពីចិត្ត ព្រះពាយបក់បោកមករំភើយ តែគ្មាន រហើយថប់ឱរ៉ា ពពករសាត់ បាំងសូរិយា ជើងមេឃងងឹត គ្រប់ទិសារ តើដល់ថ្ងៃណា ទើបខ្ញុំបានល្ហែ ឬមួយស្នេហ៍ បងប្រែក្រឡាស់ ផ្លាស់ថ្មីៗ បោះបង់ចោលស្រី ឱ្យកំព្រានៅ ឯកា តើបងភ្លេចហើយ សម្បថស្នេហ៍ ដែលយើងសច្ចារ ទាំងពីរនាក់ ប្តូរស្លាប់ប្តូររស់ ស្មោះអស់ពីចិត្ត
Writer(s): Sisamouth Sinn, Kong Bunchhoeun Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out